ដោយៈប.ខុន/ភ្នំពេញៈថ្ងៃនេះត្រីសម្រាប់ធ្វើប្រហុក ផ្អកតាមគន្លងដាយក្នុងទន្លេសាបនៅក្នុងភូមិ សាស្ត្ររាជធានីភ្នំពេញចាប់ផ្តើមត្រូវមានចំនួនកើនឡើង ដោយលើក ឌុកម្តងក្នុងរយៈពេលពី៣០ទៅ៣៥នាទី បានត្រីពី១០០ទៅ២៥០គីឡូក្រាម និង ១ គីឡូក្រាមមានតម្លៃពី២.៥០០ទៅ៣.០០០រៀល។ ព្រមពេលជាមួយគ្នានេះ រដ្ឋបាល ជលផលក៏បានជូនដំណឹងដល់សាធារណជន ដែលមានបំណងធ្វើប្រហុកផ្អកឱ្យ ទៅ រកទិញត្រីដែលកំពុងចាប់បានច្រើននៅតាមគន្លងដាយនេសាទនានា។
លោកម៉ូត ហូសាន់ អ្នកធ្វើអាជីវកម្មនេសាទតាមគន្លងដាយត្រី ជួលពីរដ្ឋ បាលជលផលបានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ថា ត្រីសម្រាប់ធ្វើប្រហុក(ត្រីរាល) ដែលចាប់បាន មិនសូវធំទេ និង ចំនួនប្រមាណជា៧០ភាគរយ ជាត្រីរាល សម្រាប់ធ្វើប្រហុក លក់ ចេញបានក្នុងតម្លៃ២.៥០០រៀលក្នុងគីឡូក្រាម។ នៅផ្នែកខាងក្រោមនេះទឹកហូរខ្លាំងគ្រាន់បើ ទើបចាប់ត្រីបានច្រើន តែនៅខាងលើក្នុងខេត្តកណ្តាលគេថាទឹកហូរខ្សោយហើយ។
លោកងិន ឌី នាយខណ្ឌរដ្ឋបាលជលផលរាជធានីភ្នំពេញបានប្រាប់ឱ្យរស្មី កម្ពុជាដឹងនៅថ្ងៃទី១៧ខែធ្នូថា គន្លងដាយត្រីដែលគេ បានជួលធ្វើអាជីវកម្មក្នុងឆ្នាំនេះមានចំនួន១០គន្លងដាយ ។ គន្លងដាយនៅរាជធា នីភ្នំពេញមានចំនួនសរុប២២ តែដោយសារទឹកក្នុងរដូវវស្សានេះឡើងយឺតពេល និងមានកម្ព ស់ទាបកាលពីក្នុងពេលដេញថ្លៃ ធ្វើឱ្យគន្លងដាយចំនួន១២អត់មានអ្នកជួល។
រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានជូនដំណឹងដល់សាធារណជនថា ក្នុងរដូវវស្សាឆ្នាំ២០២០-២០២១នេះ បន្ទាប់ពីបានធ្វើការសង្កេតតាមដានលើកម្ពស់ទឹកដែលហូរចេញពីបឹងទន្លេសាបរួចឃើញថា គន្លងដាយនៅតាមដងទន្លេសាបក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និង ខេត្តកណ្តាល អាចនេសាទត្រីបានច្រើននៅក្នុងខែបុស្សនេះ គឺ ចាប់ពីថ្ងៃ៦កើត ដល់ថ្ងៃ១២កើត ត្រូវនឹងថ្ងៃទី២០ រហូតដល់ ថ្ងៃទី២៦ ខែធ្នូ ប្រសិនបើ មេឃស្រឡះល្អគ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ៕