Home ព័ត៌មានជាតិ សន្តិសុខ ស្ត្រី​ពលរដ្ឋ...

ស្ត្រី​ពលរដ្ឋ​ថៃ​ម្នាក់​ស្លាប់​ក្នុង​បន្ទប់​ស្នាក់នៅ​ក្រុង​ប៉ោយប៉ែត សង្ស័យ​ជំងឺ​រ៉ាំរ៉ៃ​ធ្វើទុក្ខ

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ពលរដ្ឋ​ថៃ​ម្នាក់​ស្លាប់​ក្នុង​បន្ទប់​ស្នាក់នៅ​ក្រុង​ប៉ោយប៉ែត សង្ស័យ​ជំងឺ​រ៉ាំរ៉ៃ​ធ្វើទុក្ខ​។​

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹងថា គេ​បានដឹង​ពី​ម្ចាស់ផ្ទះ​ថា​នៅ​ម៉ោង​២​និង​១០​នាទី​ជិត​ទៀបភ្លឺ ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០២០ បុរស​ជនជាតិ​ថៃ ភេទ​ប្រុស បាន​រាយការណ៍​ប្រាប់​ម្ចាស់ផ្ទះ​ថា សង្សារ​របស់ខ្លួន បាន​ស្លាប់​ហើយ​។ គឺ​ឈ្មោះ​ហៅ​ក្រៅ ឈើ រី ភេទ​ស្រី អាយុ​ប្រហែល​៣៥​ឆ្នាំ ស្លាប់​នៅ​បន្ទប់​លេខ​១ ជាន់​ទី​១ ស្ថិតនៅ​បុរី​ដួង​ច័​ន្ធ នា​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។ ទោះយ៉ាងណា សូម្បី​បុរស​ថៃ​ដែលថា ជា​សង្សារ​នោះ ក៏​អត់​ស្គាល់​អត្ត​ស​ញ្ណា​ណ​សង្សារ​ស្រី​របស់ខ្លួន​ដែរ​។​

​ប៉ុន្តែ​តាម​ការ​បំ​ភ្លី​របស់​មិត្ត​ភ័​ក្រ​ផ្សេងទៀត​នៃ​សព​ថា​៖ សព​មាន​ជំ​ងឺ​របេងរាំ​រ៉ៃ​។ ហេតុនេះ ត្រូវ​រង់ចាំ​មន្ត្រី​សមត្ថកិច្ច​ចម្រុះ​ថ្នាក់​ខេត្ត និង​ក្រុង​ចុះទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular