ស្រា​ជិត ៤.០០០ លីត្រ ត្រូវ​កម្ទេចចោល ក្រោយពី​បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់ និង​ពុល ជាង ១០០ នាក់

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្ត បាន​ប្រមូល​ស្រាស ស្រាថ្នាំ មេស្រា ចំនួន ៣.៨៩៥ លីត្រ (​ស្មើនឹង ៥៣២ កាន​) នៅ​ទូទាំង​ខេត្តកំពង់ឆ្នាំង យកមក​ដុត កម្ទេចចោល ក្រោយពេល​ផ្ទុះ​ករណី​ពុល​ស្រាស ស្រាថ្នាំ បង្ករ​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​មាន អា​ការៈពុល ធ្ងន់ និង​ស្រាល​នោះ​។

​ពិធី​ដុត​កម្ទេចចោល នូវ​ស្រាស ស្រាថ្នាំ មេស្រា​នេះ បានធ្វើ​ឡើង ក្រោម​វត្តមាន​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង មេបញ្ជាការ​យោធា​ខេត្ត ស្នងការ​នគ​បាល​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប នៅ​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ នេះ នៅ​ភូមិ ត្រពាំង​តា​សុក ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការ​នគ​បាល​ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​ថាៈ ស្រា​ដែល ត្រូវ​ចាក់​ដុត​កម្ទេចចោល​នេះ ក្រោយពី​មាន ករណី​ពុល​ស្រាដ៍​ច្រើន បង្ករ​ឲ្យ​មនុស្ស​ស្លាប់ ៨ នាក់ និង ១៣១ នាក់ មានការ​ពុល ហើយ​ត្រូវបាន​សង្គ្រោះ ជា​បន្តបន្ទាប់ ។​

​លោក​បាន​បន្តថាៈ ករណីនេះ មាន​កើតឡើង អាជ្ញាធរខេត្ត និង​ស្ថាប័ន​ជំនាញ បានដាក់ វិធានការ ប្រមូល​ស្រាស ស្រាថ្នាំ ពី​កន្លែង​ផលិត និង​លក់ បាន ស្រាស ចំនួន ៣.៨៩៥ លីត្រ ស្រាសច្រក​ស្រេច មាន​ចំនួន ៥៣២ កាន មេស្រា ស ៧៥ លីត្រ មេតំបែ ១ កញ្ចប់​មេស្រា កាច់​រួច កន្លះ​លីត្រ ស្រា​ច្រក​ដប​ទឹក​សុទ្ធ ៥៩ ដប ស្រា​ច្រក​កែវ​ជ័រ ចំនួន ៨០ កែវ​ជ័រ និង​មេ​កាច់​ស្រា ចំនួន ២១ ខាប់ និង​បាន​បិទ​ទីតាំង​លក់​ចែកចាយ ១.១១៥ កន្លែង​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថាៈ ចំពោះ​ស្រា ដែល​ប្រជាពលរដ្ឋ​ផឹក​នេះ ត្រូវបាន​ស្ថាប័ន​ជំនាញ បញ្ជាក់ថា មានការ​លាយ​មេ​តា​ណុល កម្រិត​ខ្ពស់ ៕​PC/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular