Home ព័ត៌មានជាតិ សង្គម ​មន្ត្រីរាជកា...

​មន្ត្រីរាជការ ខណ្ឌទួលគោក នឹង​ប្រើ​ឯកសណ្ឋាន​ថ្មី នៅពេល​បំពេញការងារ​

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ មន្ត្រីរដ្ឋបាល​ខណ្ឌទួលគោក បានឱ្យដឹងថាៈ រដ្ឋបាល​ខណ្ឌទួលគោក កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ នេះ បាន​ហៅ​ជាង​កាត់​ដែរ វាស់​កាត់​ខោអាវ ឯកសណ្ឋាន​ថ្មី ជូន​ដល់​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ គណៈ​អភិបាល គណៈនាយក ប្រធាន អនុប្រធាន និង​មន្ត្រី​ការិយាល័យ​ទាំង ១១ ដែល​បម្រើការ នៅ​ថ្នាក់​ខណ្ឌ​ទាំងអស់ ដើម្បី​ឆ្លើយតប​តាម​ការណែនាំ របស់​ក្រសួងមហាផ្ទៃ ដែល​តម្រូវឱ្យ​មន្ត្រី ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ប្រើប្រាស់​ឯកសណ្ឋាន​ថ្មី នៅពេល​បំពេញការងារ​។​

​មន្ត្រីរដ្ឋបាល​ខណ្ឌទួលគោក បានបញ្ជាក់​ថាៈ មន្ត្រីរាជការ​ទាំងអស់ គឺ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ នឹង​ប្រើប្រាស់​ឯកសណ្ឋាន ទៅតាម​ការណែនាំ​របស់ ក្រសួងមហាផ្ទៃ នៅពេល​បំពេញការងារ ដែលមាន​ទាំង​ស័ក្តិ​ស្មា សញ្ញា​ឋានន្តរស័ក្តិ ស្លាក​ឈ្មោះ ស្រោមជើង មួក​កា​ស្ពេ​ត និង​សញ្ញា​ចុង ក អាវ បារ៉ែត (​សញ្ញា​សម្គាល់​គ្រឿង​ឥស្សរិយយស​) ជាដើម​។ អនុវត្តតាម​ការណែនាំ​នេះ រដ្ឋបាល​ខណ្ឌទួលគោក បាន​ហៅ​ជាង មក​វាស់​ទំហំ​អាវ ខោ រាប់រយ​សម្រាប់ ដើម្បី​កាត់​ជូន​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ គណៈ​អភិបាល គណៈនាយក ប្រធាន អនុប្រធាន នឹង​មន្ត្រី​ការិយាល័យ​ទាំង​១១ ដែល​បម្រើការ នៅ​ថ្នាក់​ខណ្ឌ​ទាំងអស់ រួចរាល់ ហើយ​រង់ចាំតែ​កាត់​រួច ពាក់​ទាំងអស់គ្នា​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular