Home ព័ត៌មានជាតិ សង្គម សណ្ឋាគារ​អន្ត...

សណ្ឋាគារ​អន្តរជាតិ ស៊ី​ង​ទូ​ហួយ ដាក់​ស្លាក​យីហោ​អត់​មាន​អក្សរ​ខ្មែរ ត្រូវ​អាជ្ញាធរ​ចុះ​ធ្វើ​ការណែនាំ

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ ចុះ​ណែនាំ​ដល់​ម្ចាស់​សណ្ឋាគារ​អន្តរជាតិ ស៊ី​ង​ទូ​ហួយ ដែល​ដាក់​ស្លាក​យីហោ​ពី​ខាងមុខ​សណ្ឋាគារ មានតែ​អក្សរ​អន្តរជាតិ គ្មាន​អក្សរ​ជាតិ​ឬ​អក្សរ​ខ្មែរ និង​រំលោភ​លើ​ចិញ្ចើមផ្លូវ​ថ្មើរជើង ស្ថិតនៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ឱ្យ​រុះ​រើចេញ​និង​ទុក​រយៈពេល​ឱ្យ​៥ បើ​មិន​រើ ចេញ​ទេ​នៅពេល​ខាងមុខ​ក្រុមការងារ និង​ដាក់​កម្លាំង​វាយ​កំទិចចោល។​

​ការណែនាំ​ខាងលើនេះ ខណ្ឌ​ដែល​ក្រុម​កា​ងារ​ខណ្ឌ​ពោធិ​សែន​ជ័យ ដឹកនាំ​ដោយ​លោក ប៉ាង លីដា អភិបាលរងខណ្ឌ​ពោធិ​សែន​ជ័យ ដឹកនាំ​កម្លាំង​សន្តិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ​ពោធិ​សែន​ជ័យ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ និង​អនាម័យ​បរិស្ថាន​នៅតាម​បណ្ដោយ​សហព័ន្ធរុស្ស៊ី​និង​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចោមចៅ​ទី​៣​នៅ​ព្រឹក​ថ្ងៃទី​១៧​ធ្នូ​២០២០​។ ក្នុងឱកាស​នោះ លោក​អភិបាលរងខណ្ឌ​បាន​អរគុណ​ដល់ កងកម្លាំង​ទាំងអស់ ដែល​បានរួម​សហការ​បានល្អ​ធ្វើការ​ងារ​នេះ​បានល្អ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular