Home ព័ត៌មានជាតិ សង្គម ពលរដ្ឋ​គំរូ​រ...

ពលរដ្ឋ​គំរូ​របស់​កម្ពុជា នឹង​ឈ្នះ​ពានរង្វាន់​ជា ទឹកប្រាក់ ១​ម៉ឺន​ដុល្លារ​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: យុទ្ធនាការ​ស្វែង រក ពលរដ្ឋ គំរូ របស់ កម្ពុជា កំពុង ធ្វើ ឡើង ហើយ អ្នក ដែល​នឹង ត្រូវបាន​ជ្រើស តាំង​នឹង ឈ្នះ រង្វាន់ ធំ ដែលមាន​ទឹកប្រាក់​ចំនួន ១​ម៉ឺន ដុល្លារ​។​
​ក្នុង​រយៈពេល​បួន​ខែ​ខាងមុខ ក្រុមហ៊ុន Smart Axiata មានបំណង​ស្វែងរក​ពលរដ្ឋ​កម្ពុជា​ដែល​បានធ្វើ​សកម្ម​ភាពល្អៗ​ក្នុង​ការជួយ ប្រទេសជាតិ អ្នកជិតខាង និង សហគមន៍​របស់ខ្លួន ។ កម្មវិធី​ដែលមាន​ឈ្មោះថា ពានរង្វាន់​ពលរដ្ឋ​គំរូ Smart គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «​ឆ្ពោះទៅមុខ​រួមគ្នា​» របស់​ក្រុមហ៊ុន Smart Axiata​។​

​យុទ្ធនាការ «​ឆ្ពោះទៅមុខ​រួមគ្នា​» មាន គោល បំណង លើក ស្ទួយ សាមគ្គី ភាព រវាង​ប្រជាពលរដ្ឋ កម្ពុជា ទាំង អស់ នៅ ទូទាំង ប្រទេស​។ យុទ្ធនាការ​នេះ​ក៏មាន​វីដេអូ​ដ៏​គួរ​ឲ្យ​រំជួលចិត្ត​មួយ​ក៏​នឹងមាន​បទ​ចម្រៀង​មួយ​ផងដែរ ដែល​ត្រូវបាន​បង្កើតឡើង​យ៉ាង​ពិសេស ដោយមាន​ការចូលរួម​របស់​អ្នកចំរៀង​លើ Pleng by Smart App សកម្មភាព ទំនួល ខុស ត្រូវ សង្គម ផ្សេងៗ ទៀត និង យុទ្ធនាការ ពលរដ្ឋ គំរូ ដែល​ផ្តោត លើ​ការស្វែងរក ប្រជាពលរដ្ឋ កម្ពុជា​ដែលមាន​ទឹកចិត្ត​ល្អ ប្រពៃ​។​

​លោក Thomas Hundt នាយក​ប្រតិបត្តិ ក្រុមហ៊ុន Smart Axiata បាន​មាន ប្រសាសន៍ ថា​៖ «​ខណៈពេលដែល ប្រទេស កម្ពុជា កំពុង ប្រឈម នឹង បញ្ហា​ជាច្រើន យើង ពី ក្រុមហ៊ុន Smart ចង់ រំឭក ប្រជាជន កម្ពុជា​ថា ការ រួប រួម គ្នា និង សាមគ្គីភាព គឺជា គន្លឹះ​នៃ​ការ យក ឈ្នះ ឧបសគ្គ នៅថ្ងៃនេះ​។ ដើម្បី លើក ទឹក ចិត្ត ឱ្យ មាន ការ រួប រួម គ្នា និង សាមគ្គីភាព នេះ យើង បាន​បង្កើត ពាន រង្វាន់ ពលរដ្ឋ គំរូ Smart ដើម្បី ស្វែង រក ពលរដ្ឋ គំរូ របស់ កម្ពុជា​»​។​

​ក្រុមហ៊ុន Smart Axiata សូម​អំពាវនាវ ឱ្យ ប្រជាពលរដ្ឋ​ចូលរួម ជ្រើស តាំង អ្នក​ដែល បាន ធ្វើ អំពើ ល្អ ៗ​ជាច្រើន សម្រាប់ មិត្តភក្តិ និង អ្នក ជិត ខាង​របស់ ពួកគេ ព្រម ទាំង សម្រាប់ ប្រជាពលរដ្ឋ កម្ពុជា ផ្សេង ទៀត​។​


​លោក Thomas បាន​ថ្លែង​ទៀត ថា​៖ «​នៅ ក្រុមហ៊ុន Smart Axiata យើង តែង តែ មានការ ភ្ញាក់ ផ្អើល ចំពោះ ទឹក ចិត្ត សប្បុរស និង អំពើ ល្អ របស់ ប្រជាពលរដ្ឋ កម្ពុជា​។ ហេតុដូចនេះ ហើយ​បានជា យើង ចង់ បង្ហាញ និង លើក កម្ពស់​អ្នក​ទាំងអស់នេះ ដើម្បី ជួយ ឱ្យ យើង ទាំង អស់​គ្នា ជម្នះ បាន នូវ បញ្ហា ប្រឈម ដែល​យើង​អាច​ជួបប្រទះ​រួមគ្នា​”​។​
​ក្នុង នាម​ជា អ្នក រៀបចំ កម្មវិធី ពាន រង្វាន់ នេះ ក្រុមហ៊ុន Smart Axiata រំពឹង ថា ប្រជាពលរដ្ឋ កម្ពុជា រាប់ពាន់ នាក់​នឹង ជ្រើស តាំង អ្នកណា ម្នាក់ ដែល បានធ្វើ អំពើ​ល្អ ដែល​ការ ជ្រើសតាំង នេះ​អាច ធ្វើ ឡើង តាម រយៈ គេហ ទំព័រ https://bit.ly/3lZwpVl ។​
​អ្នក ជ្រើស តាំង​ត្រូវ បានអនុញ្ញាត ឱ្យ ជ្រើស តាំង តែ មនុស្ស ម្នាក់ ប៉ុណ្ណោះ​។ ហើយ ការ ជ្រើសតាំង ត្រូវ ផ្តល់ ព័ត៌មាន ទំនាក់ ទំនង លម្អិត របស់ អ្នក ដែល​ត្រូវបាន​ជ្រើស តាំង ព្រមទាំង ការ ពិពណ៌នា ដោយ សង្ខេប អំពី​អំពើ ល្អ ដែល​ជួយ ឱ្យ បុគ្គល រូប នោះ ត្រូវ បាន ជ្រើស តាំង​។​

​អ្នក ជ្រើស តាំង ក៏ ត្រូវ បានស្នើ សុំ ឱ្យ ផ្តល់ រូបថត ឌីជីថល ឬ​វីដេអូ ទៅ តាម ជម្រើស របស់​ពួក គេ ផង ដែរ​។ អ្នក ដែល​ត្រូវ បាន ជ្រើស តាំង សាក សម បំផុត នឹង ត្រូវបាន​ទាក់ទង ដោយ អ្នក រៀបចំ​កម្មវិធី ដើម្បី ស្វែង រក ព័ត៌មាន បន្ថែម អំពី សាវតា របស់​

​ពួកគេ ព្រម ទាំង អំពើ ល្អ ដែល​ជួយ ឱ្យ ពួកគេ ត្រូវ បាន ជ្រើស តាំង​។ ក្រោយ មក អ្នក រៀប​កម្មវិធី នឹង ចេញផ្សាយ ព័ត៌មាន លម្អិត របស់ អ្នក ត្រូវ បាន​ជ្រើស តាំង នោះ​។ រាល់ ការ ផ្សាយ គឺជា ឆន្ទានុសិទ្ធិ របស់ អ្នក រៀបចំ កម្មវិធី​។​

​អ្នក របៀប​ចំ កម្មវិធី គ្រោង នឹង​ជ្រើសរើស​បេក្ខជន​ត្រឹមតែ ១០ នាក់​ប៉ុណ្ណោះ ដែល ពួកគេ នឹង មាន វត្តមាន នៅ ក្នុង ពិធី ប្រគល់ ពាន រង្វាន់​។ ជ័យលាភី​ពលរដ្ឋ​ល្អ​នឹង ត្រូវបាន​ជ្រើស រើស ដោយ គណៈកម្មការ មួយ ដែលមាន​សមាសភាព បី​រូប​។ ឈ្មោះ របស់ គណៈកម្មការ នឹង ត្រូវ បាន ប្រកាស នៅ ដើម ឆ្នាំ ២០២១​។​
​គំនិត ផ្តួចផ្តើម ការ នៃ​ពាន រង្វាន់ ពលរដ្ឋ គំរូ នេះ គឺមាន បំណង បង្ហាញ​ឱ្យ ឃើញ នូវ អំពើ ចេះ ជួយ យក អាសារ គ្នា របស់ ប្រជាពលរដ្ឋ កម្ពុជា នៅក្នុង​ការ ប្រាស្រ័យ​ទាក់ទង ជាមួយ មិត្តភក្តិ អ្នកជិតខាង និង អ្នក ផ្សេង ទៀត នៅ ក្នុង សហគមន៍ របស់ ពួកគេ​។​

​លោក Thomas បាន បន្ថែម ថា​៖ «​នេះ​គឺជា​យុទ្ធនាការ​មួយ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់គ្នា​អាច​ចូលរួមបាន​សម្រាប់​ជា​ប្រយោជន៍​របស់​ជនរួមជាតិ​និង​ប្រទេស​ទាំងមូល​។ ក្រុមហ៊ុន ស្មា​ត​សូម​អំពាវនាវ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ឱ្យជួយ​គាំទ្រ​គំនិត​នេះ និង​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​អោយបាន​ច្រើន​»​។​
​យុទ្ធនាការ «​ឆ្ពោះទៅមុខ​រួមគ្នា​» របស់​ក្រុមហ៊ុន Smart Axiata បាន ចាប់ផ្ដើម​នៅ ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ជាមួយនឹង​ការចេញផ្សាយ​វីដេអូ «​ឆ្ពោះទៅមុខ​រួមគ្នា​»​។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular