ប្រែសម្រួល : កញ្ញាដាលីស ៖ ម៉ាស់ឆ្នាំនេះពិតជាត្រូវប៉ាន់ណាស់ ប៉ុន្តែគេមិនច្បាស់ថាតើម៉ាស់មុខដូចមនុស្សពិតៗនេះនឹងត្រូវប៉ាន់ឬអត់នោះទេ។
អ្នកផលិតម៉ាស់ជនជាតិជប៉ុនម្នាក់បានបង្កើតរបាំងមុខដូចមនុស្សមែនទែន លក់ក្នុងតម្លៃ ៩៥០ ដុល្លារ។
ដោយសារវាមានរន្ធច្រមុះដកដង្ហើម ម៉ាស់មុខនេះមិនអាចការពារអ្នកពីកូវីដ១៩បានទេ ប៉ុន្តែពួកវានឹងអាចឱ្យអ្នកខ្ចីមុខខ្លួនឯងប្រើប្រាស់ ឬមុខនរណាក៏បានដែរឱ្យតែអ្នកកុម្ម៉ង់ចង់បានគឺបានដូចចិត្ត។
លោក ស៊ូហី អូកាវ៉ារ៉ា មកពីទីក្រុងតូក្យូ បានផលិតម៉ាស់នេះចេញពីម៉ាស៊ីនព្រីន 3D។
ម៉ាស់របស់គាត់នឹងលក់នៅដើមឆ្នាំក្រោយនៅហាង Kamenya Omote របស់គាត់នៅក្រុងតូក្យូ ដែលផលិតផលរបស់គាត់កំពុងពេញនិយមសម្រាប់ជាគ្រឿងលម្អសម្រាប់ពិធីនានា និងការសម្តែងនៅមហោស្រព៕
ម៉ាស់មុខដូចមនុស្សមែនទែនរបស់លោកអូកាវ៉ារ៉ាលក់ក្នុងតម្លៃ ៩៥០ ដុល្លារ