Home ព័ត៌មានជាតិ សន្តិសុខ ប៉ូលិស​ចាប់​អ...

ប៉ូលិស​ចាប់​អ្នក​កត់​ឆ្នោត​វៀតណាម​តែ​តុលាការ​ដោះលែង​វិញ​

ដោយ​: ស​រិ​ទ្ធ / កណ្តាល​: លោក​វរសេនីយ៍ឯក ហេង សុផល អធិការនគរបាល​ស្រុក​ល្វាឯម ថ្លែងប្រាប់ នៅ​រសៀល​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ នេះ ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជាក់ស្តែង ស្ត្រី​ម្នាក់​ជា​អ្នក​កត់​ឆ្នោត​វៀតណាម​ខុសច្បាប់ រួច​បញ្ជូនបន្ត​តាម​នីតិវិធី​។​

​ប៉ុន្តែ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល បានសម្រេច​ដោះលែង ស្ត្រី​រូបនេះ អោយមាន​សេរីភាព ឡើងវិញ ដោយ​សំអាងថា «​ស្ត្រី​រូបនេះ ជា​អ្នកលេង ពោលគឺ​មិនមែនជា​អ្នក​កត់​ឆ្នោត​វៀតណាម​ទេ​»​។​

​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ស្ត្រី​ឈ្មោះ សែ សុខលី​ស អាយុ​៣២​ឆ្នាំ កាលពី​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​រោង​លក់​ទឹកអំពៅ ភូមិ​ក្តី​កណ្តាល ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល ។ ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ដកហូត​វត្ថុតាង​មួយចំនួន ផងដែរ ។ នេះ​បើ​យោងតាម​របាយការណ៍​ស​ម​ត្ថ​កិច្ច ដែល​ទទួលបាន ។

​ជុំវិញ​ការដោះលែង​ស្ត្រី​រូបនេះ ត្រូវបាន​លោក ទិន សុចិ​ត្រា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ថ្លែងប្រាប់​នៅ​រសៀល​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ នេះ ថា មូលហេតុ គឺ ទី​១៖ លោកស្រី​ព្រះរាជអាជ្ញារង ផាត់ សុគន្ធា អាណិត ទី​២ ៖ ស្ត្រី​រូបនេះ មានកូនៗ​នៅ​តូច​អាយុ​ក្រោម​៥​ឆ្នាំ និង ទី​៣ ការលេង​ល្បែង​មិនមែន​ទ្រង់ទ្រាយ​ធំ ទេ គឺ លុយ​ត្រឹម​៣០​ម៉ឺន​រៀល ប៉ុណ្ណោះ ។​

​លោក​វរសេនីយ៍ឯក ហេង សុផល អធិការនគរបាល​ស្រុក​ល្វាឯម ថ្លែង​ប្រាប់ថា ស្ត្រី​ដែល​កម្លាំង​របស់លោក​ដឹកនាំ​ដោយ​អធិការរង​ទទួល​ផែ ន​ចុះបង្ក្រាប​នោះ គឺ ជា​អ្នក​កត់​ឆ្នោត​វៀតណាម​ខុសច្បាប់ ទើប​កម្លាំង​លោក​ចុះបង្ក្រាប ពោលគឺ មិនមែនជា​អ្នកលេង ទេ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular