ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបា នផ្ញើលិខិតមួយជូន លោក ចូ បៃដិនប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិកដោយសម្តែងការអបអរសា ទរចំពោះការជាប់ឆ្នោតក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។
នៅក្នុងសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ញើទៅកាន់ លោក បៃឌិន ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា៖«តាងនាមឱ្យរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុ ជាខ្ញុំមានកិត្តិយសដ៏ធំធេងនិងសេចក្ដីសោមនស្សរីករាយឥតឧបមាសូមសម្ដែងនូវអំណរសាទរជូនចំពោះឯកឧត្តមដែលបានជាប់ឆ្នោតជាប្រវត្តិសាស្ត្រជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៦»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា៖«បទពិសោធដ៏ធំធេងនិងភាពជាអ្នកដឹកនាំដ៏វៀងវៃរបស់ឯកឧត្តមគឺជាកត្តាសត្យានុម័ត គឺជាកត្តាសត្យានុម័តក្នុងការទទួលបាននូវ ទំនុកចិត្តពីប្រជាជនអាមេរិក។ ខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថាក្រោមការដឹកនាំរបស់ឯកឧត្តមជាប្រធានាធិបតីសហរដ្ឋអាមេរិកនឹងបន្តរីកចម្រើនទៅមុខនិងរួម ចំណែក នាំឱ្យពិភពលោកមានស្ថិរភាព និងវិបុលភាពកាន់តែល្អប្រសើរថែមទៀត»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តទៀតថា៖ «រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា តែងតែផ្តល់សារៈសំខាន់យ៉ាងធំធេងដល់ការពង្រឹងនិងពង្រីកនូវទំនាក់ទំនងជាមិត្តភាព ដ៏យូរអង្វែងរវាងប្រទេសទាំងពីរដែលនៅក្នុងឆ្នាំនេះ យើងកំពុងតែប្រារព្ធខួបលើកទី៧០។ខ្ញុំសូមគូសបញ្ជាក់ថារាជរដ្ឋាភិបាលរបស់ខ្ញុំបានប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការ ធ្វើការងារជាមួយរដ្ឋបាលរបស់ឯកឧត្តមដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត»។
ក្នុងឱកាសដ៏មហានក្ខត្កឬក្សនេះខ្ញុំសូមជូនពរឯកឧត្តមប្រធានាធិបតីជាប់ឆ្នោតនិងរដ្ឋាភិបាលរបស់ឯកឧត្តមសូមទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងការបំពេញភារកិច្ចជាប្រវត្តិសាស្ត្ររបស់ឯកឧត្តមក្នុងការដឹកនាំប្រជាជាតិអាមេរិក។
សូមបញ្ជាក់ថាជាងមួយខែក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិកថ្ងៃទី៣វិច្ឆិកាគឺនៅថ្ងៃចន្ទទី១៤ធ្នូ ២០២០នេះ អង្គបោះឆ្នោតត្រូវជួបប្រជុំគ្នាបោះឆ្នោតជាផ្លូវការជ្រើសរើស លោក ចូ បៃដិន ជាប្រធានាធិបតីប្រធានាធិប តីអាមេរិកថ្មី។តាមលទ្ធផលលោកចូបៃដិនបានទទួលអង្គបោះឆ្នោត៣០៦រូបទល់នឹងលោកដូណាល់ត្រាំ ២៣២រូប៕