ដោយៈដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ចំកាង
កិរិយាសព្ទ
លាត្រដាងឲ្យកាងចេញ
ចំកាងស្លាប, ចំកាងដៃ ។
ចំកោង
កិរិយាសព្ទ
ប្រឹងឲ្យកោង
ចំកោងខ្លួន ។
ចំណង
នាមសព្ទ
កំនួចដែលចងកួចភ្ជាប់តគ្នា ។ ចំណងដៃ អំបោះដែលចងដៃ ឬប្រាក់ ឬក៏ទ្រព្យរបស់ដែលគេឲ្យជាកំដរដៃ . .
ចំណង់
នាមសព្ទ
សេចក្ដីចង់, ដំណើរចង់
អញ្ជើញពីសាតាមចំណង់ចុះ, បណ្ដោយឲ្យអស់ចំណង់ចុះ
ចំណត
នាមសព្ទ
ដំណើរដែលចត; ទីសម្រាប់ចត
ចំណតទូក; មួយចំណត ពីរចំណត (សំ. ស្ថានីយ)
ចំណត់
នាមសព្ទ
រសដែលចត់
ចំណត់ផ្លែក្វិដ្ឋខ្ចី ។