ដោយៈដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ស្ថានីយ
(—នី)
នាមសព្ទ
( សំ.; បា. ឋានីយ ជា គុ. “ដែលគួរជាទីតាំង; ដែលគួរឈប់, គួរសំចត; …” ) ទីសម្រាប់សម្នាក់, សម្រាប់ឈប់; ទីចត, ទីសំចត; ដំណាក់សម្រាប់ឈប់សម្រាក, សម្រាប់ដាក់រទេះជាដើម; ស្រុក, ភូមិ, លំនៅ ( ម. ព. ឋានីយ ) ។
ស្ថាបនកម្ម
(—ប៉ៈន៉ៈក័ម)
នាមសព្ទ
( សំ. ស្ថាបន + កម៌ន៑; បា. ឋាបន + កម្ម ) ដូចគ្នានឹង ស្ថាបនៈ ឬ ស្ថាបនា ។
ស្ថាបនា
(—ប៉ៈន៉ា)
( ម. ព. ស្ថាបនៈ ) ។
ស្ថាបនិក
(—ប៉ៈ—)
នាមសព្ទ
( សំ.; បា. ឋាបនិក ) អ្នកតាក់តែង, អ្នកតែងតាំង; អ្នកសង់, អ្នកសាងសង់ឬអ្នកចាត់ការសាងសង់; បើស្ត្រីជា ស្ថាបនិកា ។
ស្ថាបនិកា
(—ប៉ៈ—)
មើលពាក្យ ស្ថាបនិក ។
ស្ថាបនៈ
(—ប៉ៈន៉ៈ)
នាមសព្ទ
( សំ. ស្ថាបន; បា. ឋាបន ) ការតាំង, ការតម្កល់; ការតាក់តែងឬតែងតាំង; ការសង់, ការសាងសង់
ធ្វើស្ថាបនៈ ( ប្រើជា ស្ថាប័ន ឬ ស្ថាបនកម្ម ក៏បាន ) ។
ចំពោះពាក្យ ស្ថាបនា ច្រើនប្រើជា កិ.
បានស្ថាបនាអគារសិក្សាមួយខ្នង ។