Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ខណ្ឌ​រដ្ឋបាល...

​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ ចាប់​រថយន្ត​ដឹកឈើ​ប្រណីត ជិត ២០ ដុំ

ដោយៈ សៅ​វ៉ាន់ឌី / ព្រះ​វិហារៈ លោក នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ព្រះវិហារ នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ នេះ បាន​បន្ត​ដឹកនាំ​មន្ត្រី​ខណ្ឌ និង​មន្ត្រី ព្រៃឈើ ត្បែងមានជ័យ ចាប់​រថយន្ត​សាំ​យ៉ុង មួយគ្រឿង ដែល​ផ្ទុក​ទៅដោយ​ឈើ​ប្រណីត ជិត ២០ ដុំ ដែល​រថយន្ត​នោះ ត្រូវគេ​ដឹងថា បាន​ចរាចរណ៍ ចេញពី​ក្នុង រង្វង់​ដែនដី រដ្ឋបាលខេត្ត​ព្រះវិហារ បើកបរ​តាមផ្លូវ​ជាតិ​លេខ ៦២ ក្នុង​បំណង​នាំយក​ឈើ​ទាំងនោះ ចូលទៅក្នុង​ដែនដី ខេត្តកំពង់ធំ ។​

​លោក នួន សុខុម បានបញ្ជាក់​ថាៈ ការបង្ក្រាប​រថយន្ត​ដឹកឈើ ១ គ្រឿង​នេះ បានធ្វើ​ឡើង នៅ​ចំណុច ភូមិ​ចំការ​ស្រ​ម៉ូ​វ សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ។ រថយន្ត​ដឹកឈើ ដែល​មន្ត្រី​ជំនាញ​ព្រៃឈើ ចាប់បាន នៅពេលនេះ ជា​ប្រភេទ​រថយន្ត​សាំង​យ៉ុង ពណ៌​ទឹកប្រាក់ ពាក់ ផ្លាកលេខ ភ្នំពេញ 2AL.1464 ។ រថយន្ត​នេះ បាន​ផ្ទុក​ឈើ​ប្រណីត ប្រភេទ​ឈើ​បេង មាន​ចំនួន ១៧ ដុំ ស្មើនឹង ០,៣០៩.០ ម៉ែត្រគូប ត្រីគុណ ៣០៩ ឯ​តៃកុង បាន​រត់​គេចខ្លួនបាត់​។ រីឯ​វត្ថុតាង រថយន្ត ១ គ្រឿង និង​ឈើ​ប្រណីត​បេង ១៧ ដុំ ត្រូវបាន​នាំយកមក​រក្សាទុក នៅ​ស្នាក់ការ​សង្កាត់រដ្ឋបាល ព្រៃឈើ ត្បែងមានជ័យ ដើម្បី​កសាង​សំណុំ​ឯកសារ ចាត់ការ​តាម​នីតិវិធី​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular