Home ព័ត៌មានជាតិ សន្តិសុខ ករណី​ជួញដូរ​គ...

ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន : ចាប់ខ្លួន​បណ្តាញ ០៣​នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត ១០ គីឡូក្រាម​

ដោយ: មុនីរ័ត្ន / ភ្នំពេញ: អនុវត្តតាម​បញ្ជា លោកនាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និង លោកនាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់ លោកឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។​

​កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ២:៤០​នាទី​ជិត​ភ្លឺ កម្លាំង​ជំនាញ (​ក​៩)​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី យិន បញ្ញា​រិ​ទ្ធ នាយករង​មន្ទីរ និង លោក​វរសេនីយ៍ឯក ដុស​វណ្ណា សុ​វឌ្ឍន​: នាយការិយាល័យ ព្រមទាំង​មានការ​សម្របសម្រួល ពី​លោក អ៊ុ សុ​ភ័ក្តិ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ចូល​ពី​ថៃ​មក​កម្ពុជា នៅ​ចំណុច​ក្បែរ វិមាន​ឈ្នះ​ឈ្នះ ស្ថិតក្នុង​សង្កាត់​ព្រែក​តាសេក ខ័​ណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​
☆​លទ្ធផល​:
ក​-​ចាប់ខ្លួន​:​ជនសង្ស័យ ០១​នាក់​:
-​ឈ្មោះ សុរ​:​ឆៃ ខាំ​កែវ​(SURACHAI KHAMKAEW) ហៅ នឹង ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិ ថៃ កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ថៃ លេខ ១ ៥៧៩៩ ៥៤៣២៨ ៩៣ ២ ។​
ខ​-​វត្ថុតាង​ចាប់យក​បាន :
-​សារធាតុ​ញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​ICE ៥០​កញ្ចប់​ធំ ទម្ងន់​ប្រមាណ ៥០​គីឡូក្រាម និង​
៨០,២៤ ក្រាម​។​
-​រថយន្ត​ធុន LEXUS៤៧០ ព៌​ណ​ទឹកមាស ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2M-7875​។​

ឈ្មោះ សុរ​:​ឆៃ ខាំ​កែវ​(SURACHAI KHAMKAEW) ហៅ នឹង ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិ ថៃ

​កម្លាំង​ជំនាញ​យើង​បន្ត​ការស៊ើបអង្កេត ដោយ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ពាក់ព័ន្ធ លុះ​នៅ​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០ នៅវេលា​ម៉ោង ១៩:១៥​នាទី កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន (​ក​៩) សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​ស៊ើបការណ៍​ខាងក្រៅ និង​បច្ចេកទេស និង​កម្លាំង ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ មានជ័យ ដោយ​មានការ​សម្រប សម្រួល​ពី​លោក អ៊ុ សុ​ភ័ក្តិ ព្រះរាជអាជ្ញារង​(​រាជធានី​ភ្នំពេញ​) និង ឯកឧត្តម មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម សាលាដំបូង​ខេត្តបន្ទាយមានជ័យ បន្ត​ឈាន ទៅ​បង្ក្រាបបាន​បណ្តាញ​ខ្សែរយៈ នៅ​ចំណុច​តាម​បណ្តោយ ផ្លូវ​ជិត​ផ្សារ​អគ្គ​មុខ​បេនឡាន​ក្រុង ស្ថិតក្នុង ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លទ្ធផល​ដូចខាងក្រោម ៖

– ឃាត់ខ្លួន​ជនសង្ស័យ ០៣​នាក់​:
១-​ឈ្មោះ សេង ដាលីន​សិ​ដ្ឋ ហៅ ចិន ភេទ​ប្រុស កើត ១៩៨០ ជនជាតិខ្មែរ (​ទើប​ចេញពី​ពន្ធនាគារ​)
២-​ឈ្មោះ ហុង យៀង ហៅ ទី យៀង ភេទ​ស្រី កើត ១៩៧៥ ជនជាតិ ខ្មែរ​
៣-​ឈ្មោះ ឯល ហ្វា​យុ ហៅ ហុង ម៉េង​សឺ ភេទ​ប្រុស កើត ២០០៥ ជនជាតិ ខ្មែរ ។
– វត្ថ​តាង​ចាប់យក​: គ្រឿងញៀន​សរុប​ទម្ងន់ ៨ គ​.​ក្រ ៧១៥,៦៧ ក្រាម​
១-​មេ​តំ​ហ្វេ​តា​មីន​(ICE) ៥៦៨៥,៧២ ក្រាម​
២-​មេ​តំ​ហ្វ​តា​មីន​(WY) ៣៨៤,៨៧ ក្រាម​
៣-​ហេ​រ៉ូ​អ៊ី​ន ៣២២,៣៨ ក្រាម​
៤-​អ៊ិ​ច​ស្តា​ស៊ី ១៦៣៥,១៥ ក្រាម​
៥-​កេ​តា​មីន ៦៧២,៩៧ ក្រាម​
៦-​នី​មេ​តា​ហ្សេ​ប៉ា​ម ១៤,៥៨ ក្រាម​

​ដោយឡែក​សារធាតុ​មិន​ច្បាស់លាស់ ៩០២៨,៦៣ ក្រាម​។ អាវុធខ្លី ចំនួន ១ ដើម ម៉ាក Glock​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ចាប់យក​ខាងលើ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំ រឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular