ប្រចាំថ្ងៃសុក្រ ទី១៨ ខែ ធ្នូឆ្នាំ២០២០
ឆ្នាំជូត
រាសីស្រុតចុះ។នៅថ្ងៃនេះមិនផ្តល់ផលល្អក្នុងការប្រកបកិច្ចការងារណាដែលសំខាន់ឡើយពីព្រោះថាផលមិនល្អងាយកើតជាងសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយជួបការលំបាកក្នុងការរកផលចំណូល ហើយអាចមានការរំលោភបំពានពីអ្នកមានមុខរបរដូចគ្នាទៀតផង។ចំណែកអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីទោះធ្វើអ្វីត្រូវមើលមុខមើលក្រោយប្រយ័ត្នធ្វើច្រើនបែរជាបានផលតិចហើយគេទម្លាក់កំហុសឱ្យថែមទៀត។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកមានការសម្រេចចិត្តអ្វីមួយក៏តែងហុចនូវផ្លែផ្កានិងទទួលផលគ្រាន់ជាទីកក់ក្តៅផង។ការប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានល្អដោយមិនត្រូវប្រកាន់ចិត្តឆេវឆាវដោយពុំយកហេតុផលដាក់ខ្លួនប្រយ័ត្នចៃដន្យអាក្រក់ខ្លួនឯងត្រូវសោះប្រែជាខុស ហើយត្រូវមកក្លាយជាជនរងគ្រោះវិញ។អ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចហូរចូល វិញហើយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់និងផ្អែមល្ហែមគួរជាទីរីករាយ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។នាពេលនេះរឿងថ្មីរឿងចាស់នៅលាយឡំគ្នា ហេតុនេះទោះធ្វើអ្វីក៏ដោយតោងតែព្យាយាមនិងអត់ធ្មត់ទើបផ្លែផ្កាឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅ។សម្រាប់ថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរមានការហូរចូលមួយៗគ្រាន់បំពេញបំពង់សម្រាប់ចាយវាយដោះស្រាយក្នុងគ្រួសារ។ ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីក្នុងពេលនេះបើចង់ផ្សំផ្គុំគ្រួសារជាពេលវេលាប្រពៃគួសម ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់អ្វីមួយពីព្រោះថាធ្វើអ្វីក៏តែងផ្តល់ការចម្រើនលូតលាស់និងមានផ្លែផ្កាមកវិញជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញបញ្ហាប្រាក់កាសនិងទ្រព្យសំណាងបានឡើងខ្ពស់ ហើយបើមានការខិតខំតែងហូរចូលគួរសមផងដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាស្នេហាប្រុសស្រីបើមានការទុំជោរហើយមិនត្រូវបង្អង់បន្តទៅទៀតបានទេជាឱកាសល្អបំផុតក្នុងការផ្សំផ្គុំគ្រួសារហើយដែរ៕
ឆ្នាំរោង
រាសីស្រុតចុះ។ជីវិតមនុស្សយើងជាអ្នកកំណត់ទិសដៅ កាលវេលាកំណត់ជីវិតមនុស្ស ហើយការរស់នៅអាស្រ័យទៅលើថាយើងចេះកំណត់ខ្លួនឯងយ៉ាងណាប៉ុណ្ណោះ។ដូចជាពេលនេះដួងរាសីខែរបស់លោកអ្នកបានផ្លាស់ប្តូរមកគ្រាន់គាប់ប្រសើរឡើងវិញហេតុនេះគប្បីសម្រុកការងារទើបប្រសើរ។ដោយឡែកសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញជួបបញ្ហាប្រទាំងប្រទើសនិងបញ្ហាយាយីច្រើនគប្បីអត់ធ្មត់ក្នុងមុខរបរ។
សម្រាប់បញ្ហាគូគ្រងប្តីប្រពន្ធនិងគូស្នេហាកំលោះក្រមុំក្នុងពេលនេះមានភាពស្និទ្ធស្នាលដូចប្រក្រតីមិនមានអ្វីរកាំចិត្តគួរកត់សម្គាល់ទេ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារតូចធំបានហើយពីព្រោះថាការធ្វើច្រើនទទួលបានផលច្រើនទៅតាមនោះដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងហ៊ានមកក្បែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីក៏តែងផ្តល់ជាផលមកវិញគ្រាន់ជាទីកក់ក្តៅជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។ រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងដូចសេចក្តីប្រាថ្នា៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកបានផ្លាស់ប្តូរមកល្អប្រសើរ ហេតុនេះមិនថាការប្រកបការងារអ្វីតែងទទួលការចម្រើនលូតលាស់ និងចំណែកការបណ្តាក់ទុនរកស៊ីវិញតែងសម្រេចដល់គោលដៅផង។អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខយ៉ាងឆាប់រហ័សហើយរឿងរាវអាក្រក់ទាំងឡាយដែលធ្លាប់មានកាលពីមុនមកក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំនៅថ្ងៃនេះដែរកំពុងមានការខ្វាយខ្វល់ព្រោះតែម្នាក់ៗមានការគិតហួសព្រំដែនច្រើន៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅពេលនេះលោកអ្នកទោះធ្វើអ្វីក៏ដោយមិនអាចប្រញាប់ប្រញាល់ឬសម្រេចចិត្តមិនមើលមុខក្រោយបានឡើយពីព្រោះថាផលអាក្រក់នៅចំពោះមុខនោះមានច្រើនត្រូវឆ្លងកាត់។សម្រាប់ថ្ងៃនេះវិញការរស់នៅទាំងស្ត្រីបុរសត្រូវប្រកាន់ចិត្តត្រជាក់ហើយធ្វើមិនដឹងមិនឮចំពោះអ្នកដទៃខ្លះទើបប្រសើរ។ការធ្វើដំណើរឆ្ងាយជិតមិនត្រូវជួយយកអាសារអ្នកដទៃពេកដែរប្រយ័ត្នដូចពាក្យចាស់ថាធ្វើបុណ្យបែរជាបានទោសមកវិញ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការរកាំចិត្តនិងប្រឆាំងគ្នានោះក៏តែងកើតមានច្រើន៕
ឆ្នាំរកា
រាសីល្អជាមធ្យម។នៅថ្ងៃនេះការប្រកបការងារឃើញថាតែងទទួលរងផលប៉ះទង្គិចច្រើនបន្តិច ហេតុនេះចូរប្រយ័ត្នមានជម្លោះវិវាទច្រើនផង។បុរសចូរប្រយ័ត្នជួបគ្រោះយាយីអ្វីមួយ។ការប្រកបមុខរបរជួញដូរមានការជឿនលឿនទៅមុខច្រើនហើយបើចង់ជួញឆ្ងាយកាន់តែប្រសើរជាងជួញជិតថែមទៀត។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពប្រទាំងប្រទើសបន្តិចហើយពិសេសងាយកើតនូវរឿងរាវច្រើនចំពោះគ្នា៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះការប្រកបការងារមានការភ្លាំងភ្លាត់និងជួបនូវការរកាំចិត្តថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរងាយមានបញ្ហាភ្លាំងភ្លាត់ចាញ់បោកគេណាស់ដែរគួរមានការប្រយ័ត្នប្រយែងទើបមិនជះឥទ្ធិពលអាក្រក់ណាមួយកើតឡើង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រទាំងប្រទើសព្រោះតែម្នាក់ៗមានចិត្តខ្លាំងរៀងៗខ្លួនហើយបើពុំព្យាយាមកាត់បន្ថយជម្លោះវិវាទទេបញ្ហាចម្រូងចម្រាសពិតជាមិនអាចដោះស្រាយបានឡើយ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អអ្វីមួយឱ្យសប្បាយចិត្តហើយមានភាពសុខដុមក្នុងក្រុមគ្រួសារ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេគឺតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅផងដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូរគាប់ពេលនេះមានគេចាប់អារម្មណ៍ច្រើនតែយ៉ាងណាមិនត្រូវជ្រួលជ្រើមឡើយប្រយ័ត្នយកសេចក្តីទុក្ខសោកដាក់ខ្លួន៕