Home ព័ត៌មានជាតិ សេដ្ឋកិច្ច ពិនិត្យ​ស្ថាន...

ពិនិត្យ​ស្ថានភាព​ជម្ងឺ​សត្វ​គោក្របី​ជូន​កសិករ​នៅ​ពោធិ៍សាត់​ក្រោយ​ឈឺ​និង​ងាប់​រាប់សិប​ក្បាល​

​ដោយ​:​រិ​ទ្ធ​សែន​/​ខេត្តពោធិ៍សាត់​: ក្រុម​កា​ងារ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តពោធិ៍សាត់ និង​មន្ត្រី​ផ្នែក ផ​.​ប ស្រុក​បាកាន បាន​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ជំងឺ​សត្វ​គោ ក្របី របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្រាង ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់​បន្ទាន់​ប​ន្ទា​ប់​ពី​សត្វ​គោក្របី​ដែលជា​កម្លាំង​អូសទាញ​ដែល​មិនអាច​អត់​បាន​របស់​អ្នកស្រុក​៣០​ក្បាល​ឈឺ​និង​១១​ក្បាល​ងាប់​ផងដែរ ។ ការត្រួតពិនិត្យ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ទប់​ស្កស​ត់​ការរីក​រាលដាល​នៃ​ជម្ងឺ​គោក្របី កាលពី​ថ្ងៃទី​១៧ ធ្នូ ម្សិលមិញ​។​

​តា​មកា​អង្កេត​និង​សាកសួរ​ផ្ទាល់​ពី​ម្ចាស់​សត្វ​គោក្របី​ឈឺ​ចំនួន​០៥​គ្រួសារ ដែលមាន​សត្វ​គោ ក្របី​សរុប​ចំនួន​១១៤​ក្បាល ក្នុងនោះ​សត្វ​គោ​ចំនួន​១២​ក្បាល និង​ក្របី​ឈឺ​សរុប​ចំនួន​១៨​ក្បាល និង​បាន​ងាប់ ១១ ក្បាល​។ សត្វ​ដែល​ឈឺ​កំពុង​ព្យាបាល បាន​ធូរស្រាល​ចំនួន​០៧​ក្បាល ដោយ​ភ្នាក់ងារ​សុខ​សត្វ​ភូមិ​បាន​ចុះ​ព្យាបាល​ភ្លាមៗ​។

​មន្ត្រី​បសុព្យាបាល​បានអោយដឹងថា ជម្ងឺ​សត្វ​គោក្របី​នេះ បានចាប់ផ្តើម​តាំងពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០​មក និង​មាន​រោគសញ្ញា​សង្ស័យ​សារ​ទឹក (​ដែល​ធ្វើអោយ​ត្បៀត​បំពង់ ក ធ្វើអោយ​ពិបាក​ដកដង្ហើម​) ហើយ​មន្ត្រី​ជំនាញ​បាន​យក​សំណាក​វត្ថុ​វិភាគ​បាន​ចំនួន​០១ ផ្ញើ​ទៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ផ្នែក​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​បាន​រួចរាល់​ហើយ ។​

​មន្ត្រី​ជំនាញការ​រិ​យា​ល​យ័​ប​សុ​ព្យា​បស​ល​សត្វ​បានអោយដឹងថា ជាធម្មតា​ទំ​ម្លា​ប់​ចិញ្ចឹម​ចិញ្ចឹមសត្វ​គោក្របី ឃ្វាល​ជា​អចិន្ត្រៃយ៍​នៅ​វាលទំនាប​មាត់បឹង​ទន្លេសាប​សឹង​ពេញ​១​ឆ្នាំៗ ដោយ​មិនបាន​ចាក់​វ៉ាក់សាំង​តាម​កម្មវិធី​យុទ្ធនាការ​របស់​មន្ទី​កសិកម្ម​ឡើយ​។ លុះ​មាន​ករណី​ទឹកជំនន់​បឹង​ទន្លេសាប​ឡើង​ខ្លាំង ធ្វើអោយ​គោក្របី​ផ្ទុះ​ជំ​ម្ងឺ និង​បណ្តាលអោយ​ងាប់ ទើបបាន​នាំគ្នា​ដេញ​សត្វ​ទាំងអស់​ឡើងមក​ភូមិ​វិញ ។

​ក្នុងនោះ​ផងដែ​ក្រុមការងារ​បាន​ផ្សព្វផ្សាយ​និង​វិធានការ​ទប់ស្កាត់ ដោយ​ស្រោច​ទឹក​ចាក់​ថ្នាំ​សម្លាប់​មេរោគ​លើ​សាកសព​ក្របី​ងាប់ និង​ហាមឃាត់​មិនឱ្យ​វះ ត្រូវ​កប់​សាកសព​សត្វ​ដែល​ងាប់​អោយបាន​ត្រឹមត្រូវ​។ ក្រុមការងារ​ក៏បានផ្តល់​សំភារ​:​បរិក្ខា និង​ថ្នាំ​ព្យាបាល​សត្វ​មួយចំនួន​ដល់​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ ដើម្បី​ប្រើប្រាស់ ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់​សត្វ​គោក្របី​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular