ដោយៈ សាវរក្ស/ភ្នំពេញៈ បុរសជាមន្ត្រីយោធាម្នាក់ បានជិះម៉ូតូវ៉ារថយន្តកុងតឺន័រហើយទាក់ដៃចង្កួតនឹងរថយន្តនោះ រួចដួលចូលក្រោមកង់រថយន្តកិនបែកក្បាលស្លាប់យ៉ាងអាណោចអធ័ម។ ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ តាមបណ្ដោយផ្លូវ២៧១ ជិតស្ថានីយបូមទឹកបឹងត្របែក ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
សពជនរងគ្រោះមានឈ្មោះ ប៉ាង បញ្ញា អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ឋានន្តរសក្តិ អនុសេនីយ៍ឯក នៅក្នុងកងឯកភាព វិទ្យាស្ថានបច្ចេកទេសយោធា សម្ដេច តេជោ ហ៊ុនសែន ស្នាក់នៅភូមិព្រែកធំ២ ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ជិះម៉ូតូតែម្នាក់ឯងម៉ាក ហុងដា PCX ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1HI.9936 ។ ចំណែករថយន្តបើករត់គេចបាត់ស្រមោល៕