ដោយ:ប ជ័យ/បន្ទាយមានជ័យ:តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ប្រារព្ធពិធីបិទវគ្គរបស់សិក្ខាកាមនៃការគហ្វឹកហ្វឺនពង្រឹងយោធា បាញ់គ្រាប់ពិតនៅទីលាន(ភ្នំខ្លាកូន)នាភូមិខ្លាកូនថ្មីសង្កាត់កមពុងស្វាយក្រុងសិរីសោភ៌ណ នាព្រឹកថ្ងៃទី១៨ខែធ្នូនេះ ។
លោកវរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរង នាយសេនាធិការ និងតំណាង លោកឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី ក្នុងពិធីពិនិត្យវគ្គហ្វឹកហ្វឺនបាញ់គ្រាប់ពិតនោះដែលប្រព្រឹត្តិទៅកន្លងមក ហើយដែលត្រៀមបិទវគ្គរបស់សិក្ខាកាមវគ្គហ្វឹកហ្វឺនពង្រឹងយោធានៅព្រឹកនេះ(ថ្ងៃទី១៨ខែធ្នូ) ក្រោមអធិបតីលោកអ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការកងឯកភាពខេត្តបន្ទាយមានជ័យ ៕សរន