Home ព័ត៌មានអន្តរជាតិ ប្រធានាធិបតី​...

ប្រធានាធិបតី​បារាំង​លោក​ម៉ា​ក្រុង​កើតកូ​វីដ​១៩

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ប៉ារីស ៖ ប្រធានាធិបតី​បារាំង​លោក អេម​ម៉ា​នូអែល ម៉ា​ក្រុង បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​ធ្នូ​ជា​ហេតុ​នាំ​មេដឹកនាំ​អឺរ៉ុប​ជាច្រើនរូប​ទៀត​ត្រូវ​ធ្វើ​​ចត្តា​ឡី​ស័ក បន្ទាប់ពី​បាន​ទាក់ទង​ជាមួយ​គាត់​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់​វិ​មានអេ​លីហ្សេ​បានឱ្យដឹងថា ប្រធានាធិបតី​អាយុ ៤២​ឆ្នាំ​រូប​នេះ ត្រូវបាន​ធ្វើតេស្តិ៍​វិជ្ជមាន បន្ទាប់ពី​បាន​ចេញ​រោគសញ្ញា​ហើយ​ឥឡូវ​នេះ​នឹង​ត្រូវ​ធ្វើ​ចត្តា​ឡីស័​ក​រយៈពេល​៧​ថ្ងៃ​។​

​គាត់ “​នៅតែ​ជា​ទទួលខុសត្រូវ​” ចំពោះ​ការដឹកនាំ​ប្រទេស ហើយ​នឹង​ធ្វើការ​ក្នុង​បន្ទប់​ដាច់​ដោយឡែក​តែ​ឯង​។​

​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក ឆា​ល មី​សែ​ល និង​នាយករដ្ឋមន្ត្រី​អេ​ស្ប៉ាញ​លោក ប៉េ​ត្រូ សាន់​ឆេស គឺ​ស្ថិត​ក្នុងចំណោម​មេដឹកនាំ​ដែល​ត្រូវ​អនុវត្ត​ចត្តា​ឡី​ស័ក​។​

​បារាំង​នៅ​សប្តាហ៍​នេះ​បានបញ្ចប់​ការបិទទ្វារ​ប្រទេស​រយៈពេល ៦​សប្តាហ៍ ដោយ​ជំនួស​វិធានការ​នេះ​ជាមួយ​បម្រាម​គោចរ​ដើម្បី​ជួយ​ដោះស្រាយ​ករណី​ឆ្លង​ដែល​កំពុង​កើនឡើង​។​

​ករណី​ឆ្លងកូវី​ដ​១៩​ដែល​ត្រូវ​បាន​បញ្ជាក់​នៅ​បារាំង​គឺ​ជិត ២,៥​លាន​ករណី ចាប់តាំងពី​មាន​ការរីក​រាលដាល​នៃ​ជំងឺ​នេះ ខណៈ​អ្នកស្លាប់​មាន​ចំនួន​ជាង ៥៩.៤០០​នាក់​។

​បារាំង​គ្រោង​នឹង​ចាប់ផ្តើម​ណែនាំ​កម្មវិធី​ចាក់​វ៉ាក់សាំង​កូរ៉ូណា​របស់​ខ្លួន​ចាប់ពី​ថ្ងៃទី​២៧ ខែ​ធ្នូ​ខាងមុខ​៕

លោក​ម៉ា​ក្រុង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular