ប្រែសម្រួលៈវាសនា/ហាណូយ៖យ៉ាងហោចណាស់នាវិក១៥នាក់នៅលើនាវាដឹកទំនិញដោយទង់ជាតិប៉ាណាម៉ាមួយបានបាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ក្រោយវាក្រឡាប់លិចក្នុងសមុទ្រមានរលកខ្យល់ខ្លាំងនៅឯនាយប្រទេសវៀតណាម នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានវៀតណាម។
នាវា Xin Hong រងព្យុះនិងរលកធំមុនលិច
កាសែត ញឹន ហ្សឹន បានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅឯនាយខេត្តប៊ិញធួនភាគកណ្តាលលើនាវា Xin Hong ដែលមាននាវិកជាជនជាតិចិន១១នាក់និងវៀតណាម៤នាក់ពេលវាកំពុងដឹកដីឥដ្ឋ៧.៨០០តោនពីម៉ាឡេស៊ីទៅកាន់ហុងកុង។
ពួកនាវិកបានទាក់ទងមកអាជ្ញាធរវៀតណាមដើម្បីសុំជំនួយកាលពីថ្ងៃព្រហស្បតិ៍ នៅពេលនាវាជួបព្យុះនិងរលកធំៗ ហើយអាជ្ញាធរវៀតណាមបានបញ្ជូនក្រុមជួយសង្គ្រោះ រួមមាននាវាឆ្មាំសមុទ្រមួយ ទៅស្វែងរកនាវិកដែលបាត់ខ្លួន៕