Home ព័ត៌មានអន្តរជាតិ ទីក្រុង​ធំ​បំ...

ទីក្រុង​ធំ​បំផុត​របស់​អូស្ត្រាលី ស៊ីដ​នី ផ្ទុះ​ការ​ឆ្លងកូវី​ដ​១៩​ជា​ចង្កោម​និង​ត្រៀម​ខ្លួន​ទទួល​ករណី​ឆ្លង​ច្រើន​បន្ថែមទៀត​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ស៊ីដ​នី ៖ អភិបាលរដ្ឋ​ញូ​វ​សៅ​វែល លោកស្រី ក្លេ​ដ បឺ​រីជី​ក្លេន បាន​ព្រមាន​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ទីក្រុង​ធំ​បំផុត​របស់​អូស្ត្រាលី​គឺ​ស៊ីដនី​គួរតែ​ត្រៀមខ្លួន​ទទួល​ករណី​កូវី​ដ​១៩ បន្ថែមទៀត ខណៈ​អាជ្ញាធ​កំពុង​ប្រញាប់​ទប់ទល់​ចង្កោម​វីរុស​កូរ៉ូណា​ថ្មីៗ​នៅ​តំបន់​ជាយក្រុង​នៅ​មាត់​ឆ្នេរ​ភាគ​ខាងជើង​។​

​ប្រជាជន​ប្រមាណ​មួយ​ភាគ​បួន​នៃ​ប្រជាជន​ជាង​មួយ​លាន​នាក់​នៅ​តំបន់​ជាយក្រុង​ដែល​រង​ផលប៉ះពាល់​ក្នុង​ទីក្រុង​ស៊ីដនី​ត្រូវ​បាន​ស្នើ​ឱ្យ​ស្នាក់នៅ​ផ្ទះ​រយៈពេល​បី​ថ្ងៃ​ហើយ​ប្រជាជន​មកពី​តំបន់​ខាងក្រៅ​ត្រូវបាន​ជំរុញ​មិន​ឱ្យ​មក​លេង​ទេ ខណៈ​ដែល​អាជ្ញាធរ​កំពុង​បង្កើត​មជ្ឈមណ្ឌល​ធ្វើតេស្តិ៍​បន្ទាន់​បន្ថែមទៀ​ត​។​

​លោកស្រី​បឺ​រីជី​ក្លេន​បាន​ប្រាប់​ទូរទស្សន៍​អូស្ត្រាលី ABC ថា “​យើង​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ករណី​ជា​ច្រើន​ទៀត​នៅ​ថ្ងៃនេះ​។ គ្មានអ្វី​សង្ស័យ​អំពី​រឿង​នេះ​ទេ ២៤-៤៨ ម៉ោង​ទៀត​ជា​ពេល​ដ៏​សំខាន់​។​យើង​កំពុង​​យកចិត្តទុកដាក់​ខ្លាំង​ណាស់​លើ​រឿងនេះ​។ យើង​ចង់​ទប់​កូវី​ដឱ្យបាន​ឆាប់​តាម​ដែល​យើង​អាច​ធ្វើទៅបាន​ដើម្បី​ផ្តល់​ឱ្យ​ប្រជាជន​នូវ​បុណ្យ​ណូអែល​ធម្មតា​តាម​ដែល​អាច​ធ្វើទៅបាន​”​។​

​លោកស្រី​បឺ​រីជី​ក្លេ​ននិយាយថា ប្រភពដើម​នៃ​វីរុស​កូរ៉ូណា​គឺជា​ដានម​កពីបរទេស​ហើយ​អ្នកជំនាញខាង​ហ្សែ​ន​កំពុង​ព្យាយាម​រក​វិធី​ដែល​វា​ឆ្លង​ចូល​សហគមន៍​។​

​អាជ្ញាធរ​បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា​ករណី​ឆ្លង​ថ្មី​បាន​កើនឡើង​ដល់​១៧​នាក់ ពោលគឺ​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​រាយការណ៍​ករណី​ថ្មី​ចំនួន​ពីរ​។​

​អូស្ត្រាលី​បាន​រាយការណ៍ ករណី​ឆ្លង​កូរ៉ូ​ណា​សរុប​ជាង ២៨.០០០ និង​ស្លាប់ ៩០៨ នាក់​ចាប់​តាំងពី​ជំងឺ​រាតត្បាត​បានចាប់ផ្តើម​ហើយ​ប៉ាន់ស្មាន​ថា​ករណី​សកម្ម​បំផុត​នៅក្នុង​ប្រទេស​គឺ​ស្ថិត​ក្នុងចំណោម​​អ្នកទេសចរ​ដែល​វិលត្រឡប់​ពី​បរទេស​វិញ ដែល​ធ្វើ​ចត្តា​ឡីស័​កនៅ​ក្នុង​សណ្ឋាគារ​៕

​អ្នក​នៅ​ក្រុង​ស៊ីដ​នី​ត្រូវបាន​ប្រាប់​ឱ្យ​ត្រៀម​ខ្លួន​សម្រាប់​ករណី​កូ​វីដ​បន្ថែម​ទៀត​នៅ​ថ្ងៃ​សុក្រ​នេះ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular