ដោយៈជា សីហៈ/ភ្នំពេញៈ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក បានអះអាងថា ស៊ីម៉ាក កំពុងតែមានមហិច្ឆិតាប្រែក្លាយកម្ពុជាទៅកន្លែងផលិតសុនខជំនាញខាងសន្តិសុខ ។
លោកបានអះអាងថា ស៊ីម៉ាក់កំពុងតែខិតខំធ្វើ ការរៀបចំសំណង់សំរាប់សុនខ ដែលខែ្មរ អាចធ្វើដោយខ្លួនឯងពេលនេះ ត្រូវធានាឱ្យមានភាព រឹងមាំ មានសោភណ្ឌ័ភាព មានផាសុភាពសំរាប់សុនខ និងត្រូវតែស្របតាមលក្ខណ:បច្ចេកទេស ។
លោកបានបន្តទៀតថា អង្គភាពស៊ីម៉ាក់ ពិតជា មានមហ្ឆិតាប្រែក្លាយទីតាំងសុនខនេះ ក្លាយជាទីតាំងសុនខជាតិ មួយរបស់រាជរដ្ឋាភិបាល ក្នុងការធានាផលិតសុនខ ហ្វឹកហ្វឺន សុនខ លើគ្រប់ជំនាញមានដូចជា៖ សុនខសន្តិសុខ គ្រួសារ សុនខប្រឆាំងភេវរកម្ម សុនខការពារព្រំដែន សុនខស្វែងរកគ្រឿងញៀន សុនខហិតរកបទល្មើសសត្វព្រៃ សុនខហិតជាតិផ្ទុះ !