ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖ក្រុមអ្នកជំនាញការអាម៉េរិកមួយក្រុមកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតអនុម័តអោយប្រើវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុនModernaសំរាប់គ្រាអាសន្ន ដែលវាបើកផ្លូវសំរាប់ការចាប់ផ្តើមបញ្ជូនចេញវ៉ាក់សាំង៦លានដូស នៅចុងសប្តាហ៍នេះ។
រដ្ឋបាលចំណីអាហារនិងឳសថអាម៉េរិក ឥឡូវត្រូវគេរំពឹងថានឹងចេញការអនុញ្ញាតប្រើវ៉ាក់សាំងនេះក្នុងគ្រាអាសន្នភ្លាមផងដែរ ដែលនឹងធ្វើអោយវ៉ាក់សាំងរបស់Modernaក្លាយជាវ៉ាក់សាំងទី២ដែលត្រូវប្រទេសលោកខាងលិចមួយនេះទទួលយកមកប្រើ។
ការជួបប្រជុំដើម្បីអនុម័តនេះកើតឡើងនៅពេលចំនួនអ្នកជំងឺកូវីដ១៩ស្លាប់នៅអាម៉េរិកកើនឡើងយ៉ាងលឿន ជិតដល់ចំនួន៣១០.០០០នាក់និងជាង១៧លាននាក់ឆ្លង៕
អាម៉េរិកដែលមានអ្នកស្លាប់និងឆ្លងកូវីដ១៩ច្រើនជាងគេ ប្រហែលនឹងក្លាយជាប្រទេសដំបូងដែលអនុម័តប្រើវ៉ាក់សាំងរបស់ Moderna ក្រោយការសាកពិសោធន៍នៅដំណាក់កាលចុងក្រោយបង្ហាញថាវាមានប្រសិទ្ធភាព៩៤,១ភាគរយការពារអ្នកចាក់ទល់នឹងវីរុសកូរ៉ូណា