ដោយៈ វណ្ណៈ / ព្រះសីហនុៈ បុរសម្នាក់ ទំនងជាបែកថ្នាំ ដៃកាន់កូនកាំបិតតូចមួយ ខ្លួនប្រាណពោរពេញ ដោយឈាម ហើយប្រជាពលរដ្ឋ បានឃើញជននេះ ដើរផង រត់ផង និងចាក់ ក ខ្លួនឯងផង រហូតដល់ស្លាប់នៅនឹងកន្លែង ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៨និង៣០នាទី ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចទីប្រជុំជនផ្សារ វាលរេញ ស្ថិតក្នុងឃុំវាលរេញ ស្រុកព្រៃនប់ ។
សាក្សីដែលបានឃើញហេតុការណ៍នេះ បានឲ្យដឹងថាៈ ជននោះ ប្រហែលមានទិសដៅ ទៅភ្នំពេញ ដោយដើរបណ្តើរ ហក់តោងរថយន្តបណ្តើរ បង្ករអោយមានការភ្ញាក់ផ្អើល ឈានដល់សមត្តកិច្ចនគរបាល ចុះអន្តរាគមន៍ភ្លាមៗ។
បើតាមសមត្តកិច្ច បានបញ្ជាក់ថាៈ បុរសខាងលើ មានកាន់កាំបិត នៅនឹងដៃ ហើយបានចាក់ ខ្លួនឯង ចំបំពង់ ក បណ្តាលអោយហូរឈាម អស់ពីខ្លួន ស្លាប់តែម្តង។
សមត្តកិច្ច មិនអាចជួយសង្គ្រោះបាន ព្រោះបុរសនោះ បានរត់បណ្តើរ ចាក់ខ្លួនឯងបណ្តើរ រហូតទៅលែងរួច ខ្សោះឈាម ក៍ដាច់ខ្យល់ស្លាប់តែម្តង ទោះបីសមត្ថកិច្ច ខំដឹកទៅសង្គ្រោះ ក៍ដោយ ។
គិតត្រឹមម៉ោងប្រហែលជា ១០ ព្រឹក ថ្ងៃដដែល បុរសនោះ នៅពុំទាន់ស្គាល់អត្តសញ្ណាណ នៅឡើយ ។ ជាមួយគ្នានេះ សមត្ថកិច្ច បានអំពាវនាវ បើមានគ្រួសារបាត់សមាជិក ដូចខាងលើ អាចទំនាក់ទំនង មកកាន់សមត្ថកិច្ចស្រុកព្រៃនប់ បានគ្រប់ពេល ។ សាកសព បុរសរូបនោះ ត្រូវបានសមត្តកិច្ច ដឹកយកទៅរក្សាទុក នៅវត្តសំរុង ស្រុកព្រៃនប់រង់ចាំ ក្រុមគ្រួសារ មកទទួល៕/V-PC