Home កីឡា អ្នក​ប្រដាល់ ...

អ្នក​ប្រដាល់ ចាន់ រតនា នឹង​ឡើង​ប្រកួត ជាមួយ​ជើង​ខ្លាំង​ពី​ប្រទេស​ចិន​នៅ​ថ្ងៃទី​១៨​ខែធ្នូ​

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ អ្នក​ប្រដាល់​ទម្ងន់​ស្រាល លោក ចាន់ រតនា ដែល​អ្នក ស្នេហា​វិស័យ​ប្រដាល់ នឹង​រង់ចាំ​តាមដាន​ការប្រកួត​របស់លោក នៅ​យប់​ថ្ងៃស្អែក (​ថ្ងៃ​សុក្រ​ទី ១៨ ធ្នូ​) ដែល​នឹងត្រូវ​ប្រឈមមុខ​ជាមួយ​ជើង​ខ្លាំង​មកពី​ចិន Xie Wei នៅក្នុង​ការប្រកួត​រប​ស់ ONE: COLLISION COURSE នៅឯ​កីឡដ្ឋាន Singapore Indoor។​

​អ្នក​ប្រដាល់​ចាន់​រតនា និង Xie នឹង​បើក​ការប្រកួត​នៅលើ​ឆាក​នៅវេលា​ម៉ោង ៧:៣០ នាទី​(​ពេលវេលា​នៅ​ប្រទេស​កម្ពុជា​) ហើយ​ការប្រកួត​នេះ​នឹងមាន​ការប្រកួត​ដែលមាន​ឈ្មោះ​ល្បី​បន្ថែមចំនួន ៥​ប្រកួត​ផ្សេងទៀត​លំដាប់​ពិភពលោក​ក្នុង​សិល្បៈ​ក្បាច់គុន​ចម្រុះ​។​

​នៅក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​នោះ ក៏មាន​ប្រដាល់​ជើងឯក​មាន​ឈ្មោះថា ONE Light Heavyweight Kickboxing World Champion ដែល Roman Kryklia ការពារ​ខ្សែក្រវាត់​របស់ខ្លួន​ជាមួយ​កីឡាករ Andrei“ Mister KO” Stoica ដែលជា​ការប្រកួត​ដែល​រង់ចាំ​ជា​យូរ​មកហើយ​។​

​គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​ព្រឹត្តិការណ៍​បន្ទាប់ពី​ព្រឹត្តិការណ៍​ធំ ជាការ​ប្រកួត​ជើងឯក​ពិភពលោក ONE Bantamweight Muay Thai កីឡាប្រដាល់ Nong-O Gaiyanghadao នឹង​ការពារ​ខ្សែក្រវ៉ាត់​របស់ខ្លួន ជាមួយ Rodlek PK.Saenchai Muaythaigym ដែលជា​ម្ចាស់​ជើងឯក ONE Bantamweight Muay Thai ។​

​សូម​រំលឹកថា ចាន់ រតនា បានចាប់ផ្តើម​រៀន​គុន​ខ្មែរ តាំងពី​អាយុ ១៧ ឆ្នាំ និង​បាន​ចូលរួម​ក្នុង​កម្មវិធី ONE Championship ក្នុង​ឆ្នាំ ២០១៤ ។​អ្នក​ប្រដាល់​ដ៏​ឆ្នើម​រូបនេះ ធ្លាប់បាន​ប្រកួត​នៅ ONE ចំនួន ៩ ដង និង​បានឈ្នះ​បាន ២១៥ ដង​ពេញ​មួយ​អាជីព​ក្នុងការ​ប្រកួត​គុន​ខ្មែរ ។​

​ប្រសិនបើ​លោក​ឈ្នះ​ការប្រកួត​លើក​នេះ ដោយ​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​នោះ រតនា​នឹងត្រូវ​ប៉ះ​ជាមួយ Gianna Subba សម្រាប់​ការ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ច្រើន​បំផុត​ក្នុង​ប្រវត្តិ​ទម្ងន់​ស្រាល​របស់​
ONE និង​ទទួលបាន​នាម​ក្នុងការ​ឈ្នះ​ការប្រកួត​ក្បាច់​ប្រដាល់​ចម្រុះ​លើក​ទី ៤ ជាប់ៗ​គ្នា​។​

​ក្រុមហ៊ុន​សែ​ល​កាត បានប្រកាសថា​លោក រតនា ជា​ទូត​សុ​ឆន្ទៈ​ជា​ផ្លូវការ​កាលពី​ខែសីហា​កន្លងទៅ ដែលជា​ផ្នែក​មួយ​នៃ​ភាពជា​ដៃគូ​កាន់តែ​ធំ​ទូលាយ​ជាមួយ ONE Championship ដែលជា​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន​កីឡា​ធំជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាស៊ី​។​

​ព្រមជាមួយ​គ្នា​សែ​ល​កាត កំពុង​ត្រៀម​បញ្ចេញ​វីដេអូ​ដ៏​ពិ​សេសមួយ របស់​រតនា នៅ​ប្រទេស​សឹង្ហ​បូរី ខណៈពេលដែល​គាត់​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​នេះ​។ ការប្រកួត​នេះ ក៏ត្រូវ​បានបង្ហាញ​នៅក្នុង​ខ្សែ​វីដេអូ​វី​ឌី​អូ ដែល​ចាក់ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កសែ​ល​កាត រហូតដល់​ថ្ងៃទី ៦ ខែមករា​ឆ្នាំ ២០២១ ។​

​អតិថិជន​សែ​ល​កាត អាច​មើល​ការ​ប្រ​កូត​ថ្ងៃស្អែក​ដោយផ្ទាល់​ក្នុង ONE Super App តាមរយៈ​កម្មវិធី​សែ​ល​កាត Cellcard App ។ ដោយ​គ្រាន់តែ​ចូលទៅ​កាន់​កម្មវិធី​សែ​ល​កាត សូម​ចុច​រក​ពាក្យ ស្វែងរក ពាក្យ រឿង និង​ប៊ូ​តុង ONE ដែល​នឹង​ផ្តល់​សិទ្ធិ​ចូលទៅ​កាន់​មាតិកា​ប្រកួត​ភ្លាមៗ រាប់បញ្ចូល​ទាំង​ការប្រកួត​របស់ រតនា ផងដែរ​។​ ​រាល់​ការប្រកួត​ដែល​បាន​គ្រោងទុក​សម្រាប់ ONE: COLLISION COURSE គេ​អាច​មើល​បាន​ដោយផ្ទាល់ ដោយ​គ្រាន់តែ​ចុច​លើ ONE Super App៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular