Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​បុរ...

ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​ចាប់​បង្ខាំង​មនុស្ស រំលោភ​សេពសន្ថវៈ​

ដោយៈ ស​រិ​ទ្ធ/ភ្នំពេញៈ នគរបាល​ខណ្ឌ​កំបូល សហការ​ជាមួយ​នគរបាល ខណ្ឌដង្កោ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ កាលពី​រសៀល ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ នៅក្នុង​មូលដ្ឋាន ខណ្ឌដង្កោ ពាក់ព័ន្ធ​នឹង​ករណី​បង្ខាំង​មនុស្ស រំលោភ​សេពសន្ថវៈ ។​

​សមត្ថកិច្ច​ន​ឝ​របាល ខណ្ឌ​កំបូល បាន​ប្រាប់​ឱ្យដឹងថាៈ បុរស​ជា​ជនសង្ស័យ ឈ្មោះ សៅ ប្រុស ហៅ បញ្ញា អាយុ ៣៧ ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវលំ ភូមិ​ស្រែ​ក្នុង សង្កាត់​កន្ទោក ខណ្ឌ​កំបូល​។ ចំណែក​ជនរងគ្រោះ ឈ្មោះ អ៊ុក ឧស្សាហ៍ ភេទ​ស្រី អាយុ ១៦ ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅ​ភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

​ប្រភព​ដដែល បាន​បន្តថាៈ ជនសង្ស័យ បាន​បង្ខាំង​មនុស្ស ជំរិត​ទារប្រាក់ និង​រំលោភ​សេព សន្ថវៈ ជនរងគ្រោះ នៅ​ចំណុច​ផ្លូវលំ ស្រប​ផ្លូវ​រថភ្លើង ភូមិ​ស្រែ​ក្នុង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ២ រសៀល​ថ្ងៃទី​១៦ ខែធ្នូ ។ ក្រោយពី​ទទួល បាន​ព័ត៌មាន​នេះ កម្លាំង​នគរបាល​ខណ្ឌ​កំបូល សហការ​ជាមួយ នគរបាល ខណ្ឌដង្កោ ស្រាវជ្រាវ​រហូត​ឈានទៅដល់​ឃាត់ខ្លួន នៅក្នុង​មូលដ្ឋាន ខណ្ឌដង្កោ កាលពី​រសៀល ថ្ងៃទី​១៧ ធ្នូ ។

​បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ នគរបាល​ខណ្ឌ​កំបូល កំពុង​រៀបចំ​សំណុំ​រឿងនេះ ដើម្បី​អនុវត្ត បន្ត​នីតិវិធី ទៅតាម​ផ្លូវច្បាប់ ៕/V-PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular