ដោយៈ គូលែន / សៀមរាបៈ អ្នកថ្មើរជើង តាមផ្លូវម្នាក់ បានស្លាប់ ដោយសារម៉ូតូ បុកពីក្រោយ នៅម៉ោងជាង ៧ ល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិស្វាយចេក ឃុំពង្រលើ ស្រុកជីក្រែង ។
សមត្ថកិច្ចនគរបាល ស្រុកជីក្រែង បាននិយាយថាៈ នៅម៉ោងកើតហេតុខាងលើមានម៉ូតូ មួយគ្រឿង ដែលបើកបរ ពីទិសខាងត្បូង ទៅទិសខាងជើង ក្នុងល្បឿនលឿន ហើយមិន ស្គាល់ភិនភាគ និងអត្តសញ្ញាណអ្នកបើកបរ បានបើកបុក អ្នកដើរតាមផ្លូវម្នាក់ ចំពីក្រោយ យ៉ាងពេញទំហឹង បណ្តាលរងរបួសធ្ងន់ ហើយបានស្លាប់ក្រោយពេលបញ្ជូនដល់មណ្ឌល សុខភា ពង្រក្រោម។
សមត្ថកិច្ច បានបន្តថាៈ ជនរងគ្រោះ មានឈ្មោះ ប៊ុត ប៉ិច ភេទស្រី អាយុ ៦៣ ឆ្នាំ មានលំនៅ នៅភូមិស្វាយចេក ឃុំពង្រលើ ស្រុកជីក្រែង។ ក្រោយកើតហេតុ អ្នកបើកម៉ូតូ របួសស្រាល បានបើកម៉ូតូគេចខ្លួនបាត់ ហើយសមត្ថកិច្ច កំពុងស្រាវជ្រាវរកដើម្បីដោះស្រាយ តាមច្បាប់៕/V-PC