ដោយៈ គូលែន /សៀមរាបៈ នៅវេលាម៉ោង ៥និង៣០ នាទី ទៀបភ្លឺ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នេះ នៅភូមិចំរេះ ឃុំស្ពានត្នោត ស្រុកជីក្រែង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពីរគ្រឿង បានបុកគ្នាបណ្តាលអោយរង របួសបាក់ជើងម្នាក់។
សមត្ថកិច្ចនគរបាល ស្រុកជីក្រែង បាននិយាយថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតង ប្រភេទដឹកអ្នកដំណើរ ពាក់ស្លាកលេខ ភ្នំពេញ ៣B-៣១៤៥ អ្នកបើកបរ ឈ្មោះ ម៉ន រដ្ឋា ភេទប្រុស អាយុ ១៨ ឆ្នាំ មានលំនៅ នៅភូមិភ្នំតូច ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទិសដៅ ពីទិសខាងកើត ទៅទិសខាងលិច បានបុកជាមួយ រថយន្ដ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ៣A- ៩៩០៧ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ដែលមានទិសដៅ ស្របទិសគ្នា បណ្តាលអោយឈ្មោះ ម៉ន រដ្ឋា របួសធ្ងន់ ចំណែកអ្នកបើកបរ រថយន្តមួយគ្រឿងទៀត បានបើករត់បាត់៕/V-CP