Home ព័ត៌មានជាតិ សង្គម ចុះ​ពិនិត្យ​ទ...

ចុះ​ពិនិត្យ​ទីតាំង​សាងសង់ ស្នាក់ការ​ទំនាក់ទំនង​ព្រំដែន កម្ពុជា​-​ថៃ ច្រក​តំបន់​ម៉ាឡៃ​

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ អាជ្ញាធរ និង​កងកម្លាំង បាន​ចុះ​ត្រួតពិនិត្យ ទីតាំង​សាង សង់​ស្នាក់ការ ក្រុមការងារ​ទំនាក់ទំនង ព្រំដែន​កម្ពុជា​-​ថៃ ច្រក​តំបន់​ម៉ាឡៃ ស្រុក​ម៉ាឡៃ ។ ការចុះ​នោះ ធ្វើឡើង​កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ ខណៈពេលដែល អង្គភាព​នេះ ត្រូវបាន​កែទម្រង់ ពី​ចំណុះ​ការគ្រប់គ្រង របស់​ការិយាល័យ​ទំនាក់ទំនង ព្រំដែន​កម្ពុជា ថៃ នៃ​អគ្គបញ្ជាការ កងយោធពល​ខេមរភូមិន្ទ (​អ​.​ប​.​ក​) មក​ចំណុះ​ការិយាល័យ កិច្ចការ​ព្រំដែន នៃ​យោធភូមិភាគ​ទី​៥ នៃ​បញ្ជ​ការដ្ឋាន​កងទ័ព​ជើងគោ​វិញ ។

​មន្ត្រី​ទីស្នាក់ការ​ត្រួតពិនិត្យ ច្រកព្រំដែន​តំបន់​ម៉ាឡៃ បានអោយដឹង កាលពី​ថ្ងៃទី​១៨ ខែធ្នូ នេះ​ថាៈ លោក​ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុន​អាន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង បន្ទាយមានជ័យ អញ្ជើញ​អមដំណើរ​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក​ឧត្ដមសេនីយ៍ទោ ចន្ទ រដ្ឋា មេបញ្ជាការរង យោធភូមិភាគ​ទី​៥​ទទួលបន្ទុក​ការងារ ព្រំដែន បាន​ចុះ​ត្រួតពិនិត្យ ទីតាំង​សាងសង់ ទីស្នាក់ការ​ក្រុមការងារ ទំនាក់ទំនង​ព្រំដែន កម្ពុជា​-​ថៃ ច្រកព្រំដែន​តំបន់​ម៉ាឡៃ ស្ថិតនៅ​ក្នុងភូមិ​ក្បាលស្ពាន ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ប្រតិភូ ក៏បាន​ពិនិត្យ​ដំណើរការ ដឹកជញ្ជូន​ទំនិញ​ចេញ ចូល តាម​ច្រកព្រំដែន តំបន់​ម៉ាឡៃ​ផងដែរ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular