ដោយៈ រ៉ាម៉ន/ភ្នំពេញៈ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ លោកស្រី អាន ផល្លា ប្រធាន អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ រួមដំណើរជាមួយ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងសមាជិកាក្រុមប្រឹក្សាខណ្ឌ បានសហការ ជាមួយមន្ទីរពេទ្យកុមារជាតិ ជួយពិនិត្យព្យាបាលជំងឺ និងបានផ្តល់ប័ណ្ណអាទិភាពទទួល សេវាសុខភាពសាធារណៈ ជូនបុគ្គលិកការិយាល័យ លេខាធិការក្រុមប្រឹក្សា នៃរដ្ឋបាល ខណ្ឌប្ញស្សីកែវ ដែលត្រូវជា ឪពុករបស់កុមារី ឈ្មោះ ជឿន ចាន់សុភា អាយុ១០ថ្ងៃ ដែលមានបញ្ហាសុខភាព មានទីលំនៅ នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ៕/V-PC