Home ព័ត៌មានជាតិ នយោបាយ សេចក្តីព្រាងច...

សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១​នឹង​ឆ្លង​ព្រឹទ្ធសភា​នៅ​សប្តាហ៍​ក្រោយ​

ដោយៈ​សុផល​,​មុនី​រ័ត្ន​/​ភ្នំពេញៈ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ព្រឹទ្ធសភា​បានកំណត់​របៀបវារៈ និង​បានកំណត់​កាលបរិច្ឆេទ​ថ្ងៃទី​២១-២២​ខែធ្នូ​សប្តាហ៍​ក្រោយនេះ​សម្រាប់​បន្ត​សម័យប្រជុំ​លើក​ទី​៦​ព្រឹទ្ធសភា​នីតិកាល​ទី​៤​។​ការសម្រេច​កំណត់​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​របស់​ព្រឹទ្ធសភា​បានធ្វើ​ឡើង​បន្ទាប់ពី​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិ​ន្ត្រៃ​យ៏ នៃ​ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ នេះ​។

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិ​ន្ត្រៃ​យ៏ នៃ​ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ នេះ

​របៀបវារៈ​សំខាន់ៗ​ចំនួន​៨​ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​នឹង​លើក​យកមក​ពិនិត្យ​សម្រេច​ដើម្បី​ដាក់​ទៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​លើក​ទី​៦ ព្រឹទ្ធសភា​នីតិកាល​ទី​៤​។​រួមមានៈ
១-​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១​។​
២- សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ ។​
៣- សេចក្តីព្រាងច្បាប់​ស្តីពី​មូល​ប​ត្រ​រដ្ឋ ។​
៤- សេចក្តីព្រាងច្បាប់ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ។​
៥- សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី​ការទទួលស្គាល់​ទៅវិញទៅមក​លើ ការផ្តល់​អាជ្ញា​បណ្ណ​ក្រុម​អាកាសយានិក ។​
៦ សេចក្តីព្រាងច្បាប់​ស្តីពី​យល់ព្រម​លើ​ពិធីសារ​ទី​៣ ស្តីពី​សិទ្ធិ​សហការ​លើ​ជើងហោះហើរ​ក្នុងស្រុក ក្នុង​រង្វង់​ទឹកដី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ណាមួយ ។ ពិធីសារ​ទី​៤ ស្តីពី​សិទ្ធិ​ហោះហើរ​កូ​ធ័​រ​មីណ​ល រវាង​អាកាសយានដ្ឋាន​នៅក្នុង​ទឹកដី នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន ។​
៧- សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អនុម័ត​កញ្ចប់​កិច្ចសន្យា​ទី​៩ និង​ទី​១០ នៃ​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្តីពី​សេវាកម្ម និង​ទី​៨-​កំណត់​របៀបវារៈ និង​កាលបរិច្ឆេទ សម័យប្រជុំ​លើក​ទី​៦ ព្រឹទ្ធសភា​នីតិកាល​ទី​៤៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular