ប្រែសម្រួល : កញ្ញាដាលីស ៖ កូនប្រុសច្បងរបស់វេន រូនី ឈ្មោះ ខាយ បានដើរតាមគន្លងឪពុករបស់ខ្លួន ដោយចុះហត្ថលេខាលេងឱ្យសាលាបាល់ទាត់របស់ក្រុមបិសាចក្រហម Manchester United កាលពីថ្ងៃព្រហស្បតិ៍ទី១៧ធ្នូ។
អ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតរបស់បិសាចក្រហមរូបនេះបានបង្ហោះរូបថតលើបណ្តាញសង្គមបង្ហាញកូនប្រុសច្បងអាយុ១១ឆ្នាំក្នុងចំណោមកូនប្រុសទាំង៤នាក់របស់គាត់កំពុងចុះហត្ថលេខាលេងឱ្យអតីតក្លឹបរបស់គាត់។
រ៉ូនីបានសរសេរអមរូបថតនោះយ៉ាងដូច្នេះ “ថ្ងៃពោរពេញដោយមោទនភាព។ ខាយចុះហត្ថលេខាលេងឱ្យ Manchester United។ ចូរប្រឹងប្រែងឡើងកូនប្រុស”។
រ៉ូនីអាយុ៣៨ឆ្នាំ ដែលឥឡូវកំពុងធ្វើជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ Derby បានចូលរួម Man U ពី Everton ក្នុងឆ្នាំ ២០០៤។
អតីតខ្សែប្រយុទ្ធអង់គ្លេសរូបនេះមានអាជីពជោគជ័យត្រចះត្រចង់១៣ឆ្នាំនៅទឹកដី Old Trafford ដោយស៊ុតចូល ២៥៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៥៥៩ លើក និងបានបំបែកកំណត់ត្រាគ្រាប់បាល់យូរឆ្នាំរបស់លោក សឺ បប៊ប៊ី ឆាលតុន នៅខែមករាឆ្នាំ២០១៧៕
ខាយ អមដោយឪពុកម្តាយចុះកុងត្រាលេងឱ្យ Man U កាលពីថ្ងៃព្រហស្បតិ៍