Home ព័ត៌មានជាតិ សេដ្ឋកិច្ច កម្ពុជា​នឹងមា...

កម្ពុជា​នឹងមាន​សភា​កសិឧស្សាហកម្ម​នៅក្នុងពេល​ឆាប់ៗ​នេះ​

ដោយ​: ជា​សីហ​:/​ភ្នំពេញ​: លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អះអាងថា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​បាន​យល់ ព្រម​ជាគោលការណ៍​នៅក្នុង​ការបង្កើត​សភា​កសិឧស្សាហកម្ម​នៅ​កម្ពុជា​ហើយ​។​

​លោក​បាន​អះអាង​នៅ​ព្រឹក​នេះ​ថា តាម​សេចក្តីជូនដំណឹង​លេខ ១០៤០ សជណ​.​ក​ឆ ចុះ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០ របស់​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី​សម្តេច​តេ​ជោ​បាន​យល់ព្រម​ឲ្យ បង្កើត​សភា​កសិឧស្សាហកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​បន្តថា ក្រោយ ទទួលបាន​ការយល់ព្រម​ដ៏​ខ្ពង់ខ្ពស់​នេះ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២០ លោក​បាន​ដឹកនាំ​កិច្ចប្រជុំ បន្ទាន់​មួយ​ដើម្បី​ពិភាក្សា សុំ​យោបល់ និង​ផ្តល់​ធាតុ​ចូល​សំខាន់ៗ​លើ​សេចក្តីព្រាងច្បាប់ ស្តីអំពី “​សភា​កសិឧស្សាហកម្ម​ក​ម្ពុ​ជា​” ធ្វើយ៉ាងណា​ឲ្យ​សេចក្តីព្រាងច្បាប់​នេះ​មាន​លក្ខណ សុគត​ភាព ពេញលេញ គ្រប់​ជ្រុងជ្រោយ និង​អាច​ទទួលយកបាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​សំដៅ បម្រើ​ផលប្រយោជន៍​ដ៏​ជាក់លាក់​ដល់​ក្រុមហ៊ុន សមាគម សហគ្រិន​សហព័ន្ធ​សហភាព សហគមន៍​កសិកម្ម​។​ល​។

​លោក​បាន​បន្ថែមថា ជាងនេះទៅទៀត សេចក្តីព្រាងច្បាប់​នេះ អាច​ចាត់ទុកបាន​ថា​ជា​វិធាន ការ​គន្លឹះ និង​ចាំបាច់​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​ឲ្យ បាន​សមស្រប ទាន់ពេល វេលា និង​មាន​ប្រសិទ្ធភាព ស្របតាម​ទស្សនវិស័យ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ធ្វើ​កំណែ ទម្រង់​ស៊ីជម្រៅ​ដើម្បី​ជម្រុញ​កំណើនសេដ្ឋកិច្ច ដែល​បាន​ដាក់ចេញ​កន្លងមក​ហើយ​ពិត ណាស់​យន្តការ​ដោះស្រាយ​បញ្ហា​នេះ សមស្រប​តាម​បរិបទ​នៃ​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩ ដែល​សមាជិកសភា​កសិឧស្សាហកម្ម​ត្រូវ​ច្បាម​យក​កាលានុវត្តភាព​នេះ​ធ្វើជា​ឱកាស​មាស សម្រាប់ធ្វើ​ការអភិវឌ្ឍ​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​កសិកម្ម​ការ​ធ្វើ​អាជីវកម្ម​របស់ខ្លួន​ឲ្យ​កាន់តែ រីកចម្រើន បង្កើត​ការងារ បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ​កសិករ និង​ទ្រទ្រង់​ខឿ​ង​សេដ្ឋកិច្ច ជាតិ​។

​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នេះ ក៏មាន​វត្តមាន​តំណាង​ឲ្យ​ក្រសួងពាណិជ្ជកម្ម​លោក​ឧកញ៉ា អនុប្រធាន​សភាពាណិជ្ជកម្ម ថ្នាក់ដឹកនាំ​អង្គភាព​ក្រោម​ឱវាទ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​ឧកញ៉ា អ្នកឧកញ៉ា ដែលជា​នាយក​ក្រុមហ៊ុន សមាគម សហគ្រិន សហព័ន្ធ សហភាព​សហគមន៍​ដែល​ប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត ៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular