Home ព័ត៌មានអន្តរជាតិ ចិន​នឹង​ចាក់​...

ចិន​នឹង​ចាក់​វ៉ាក់សាំង​អោយ​ប្រជាជន​ខ្លួន​៥០​លាន​នាក់​នៅ​មុន​ចូល​ឆ្នាំ​ចិន​

​ប្រែ​សម្រួលៈ​វាសនា​៖​ចិន​មាន​ផែនការ​ចាក់​វ៉ាក់សាំង​អោយ​ដល់​ប្រជាជន​ខ្លួន​៥០​លាន​នាក់​ក្នុង​ក្រុម​មនុស្ស​អាទិភាព​ខ្ពស់ ដើម្បី​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា នៅ​មុន​រដូវ​មនុស្ស​ធ្វើដំណើរ​ខ្ពស់បំផុត​ប្រចាំឆ្នាំ​​ក្នុងអំឡុងពេល​ឈប់សម្រាក​ចូល​ឆ្នាំ​ចិន​នៅ​ដើម​ឆ្នាំ​ក្រោយ នេះ​បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន South China Morning Post(SCMP)​កាលពី​ថ្ងៃ​សុក្រ​។​

​របាយការណ៍​បា​និយាយថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង កំពុង​ដាក់​ចេញ​ផែនការ​ចែកចាយ​វ៉ាក់សាំង​១០០​លាន​ដូសរ​បស់​ក្រុមហ៊ុនចិន​Sinopharm និង Sinovac Biotech Ltd ដោយ​អនុញ្ញាត​អោយ​ប្រើ​​វា​ក្នុង​គ្រា​អាសន្ន ក្នុងពេល​ពួកវា​នៅ​មិនទាន់​បាន​ការទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​។​

​ចិន​ក៏​បាន​អនុម័ត​ប្រើ​វ៉ាក់សាំង​មក​ពី​ក្រុមហ៊ុន​CanSino សំរាប់​យោធា​។​

​របាយការណ៍​របស់​SCMP​បាន​និយាយថា ពួក​មន្ត្រី​ចិន​បាន​ស្នើសុំ​បញ្ចប់​ការចាក់​វ៉ាក់សាំង​ដំបូង​៥០​លាន​ដូស​នៅត្រឹមថ្ងៃ​១៥​មករា និង​៥០​លាន​ដូ​សទៀត​ត្រឹម​ថ្ងៃ​១៥​កុម្ភៈ​។​ការចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​​នេះ​មាន​បំណង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ចម្លងជំងឺ​កូវី​ដ​១៩​ក្នុងអំឡុងពេល​ឈប់សម្រាក​ប្រចាំ​ឆ្នាំ​រយៈពេល​១​សប្តាហ៍ ដែល​គេ​នឹង​ឃើញ​លំហូរ​មនុស្ស​ធំ​បំផុត​នៅក្នុង​លោក​៕

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular