Home ព័ត៌មានជាតិ នយោបាយ ប្រមុខ​រាជរដ្...

ប្រមុខ​រាជរដ្ឋាភិបាល​អំពាវនាវ​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែងថា​៖​ស្ថិតនៅក្នុង​ស្ថានភាព​ដ៏​គ្រោះថ្នាក់​ដែល​កម្ពុជា ក៏ដូចជា​សកលលោក​ទាំ​ង​មូល​កំពុង​ទទួលរ​ង​គ្រោះមហន្តរាយ​ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​១៩ ដ៏​គួរឱ្យ​ព្រួយបារម្ភ​ក្រុម​អ្នកនយោបាយ​បក្សប្រឆាំង​និង​ក្រុម​ឱកាសនិយម មួយចំនួន​ដែល​បាន​ប្រឆាំងនឹង​ការ​រស់​ឡើងវិញ​របស់​ប្រជាជន​កម្ពុជា​បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​នានា​ធ្វើការ​ផ្សព្វ​ផ្សាយដំណឹង​ក្លែងក្លាយ បំភ្លៃ​ការពិត បំប៉ោង​សភាពការណ៍​បំពុលបរិយាកាស​សង្គម​។​ក្នុងន័យនេះ​សម្តេច​តេ​ជោ​បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មានក្លែងក្លាយ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានលើកឡើង​បែបនេះ​នៅក្នុង​សារលិខិត​ផ្ញើជូន​ដល់​វេទិកា​និពន្ធ​នាយក​សារព័ត៌ មាន​កម្ពុ​ជា​ស្ដីពី​«​តួនាទី​សារព័ត៌មាន​ក្នុង​បរិបទ​ជំងឺ​រាតត្បាត សាកល​និង​ព័ត៌មាន​ក្លែងក្លាយ​» ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០​ស្អែក​នេះ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖«​ក្រុម​អ្នកនយោបាយ​បក្សប្រឆាំង​និង​ក្រុម​ឱកាសនិយម​មួយចំនួន​ដែល​បាន​ប្រឆាំងនឹង​ការ​រស់​ឡើងវិញ​របស់​ប្រជាជន​កម្ពុជា​បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​បណ្ដាញ​ទំនាក់ទំនង​សង្ គម ​នានា​ធ្វើការ​ផ្សព្វ​ផ្សាយដំណឹង​ក្លែងក្លាយ​បំភ្លៃ​ការពិត​បំប៉ោង​សភាពការណ៍​បំពុលបរិយាកាស​សង្គម​ដើម្បី​បង្ក ភាពវឹកវរ​និង​ចលាចល​នៅក្នុង​សង្គម​ហើយ​ទម្លាក់កំហុស​មកលើ​រាជរដ្ឋាភិបាល​ក្នុង​គោលបំណង​ផ្ដួលរំលំ​រាជរដ្ឋាភិ បាល​ស្របច្បាប់​ហើយ​អូសទាញ​ប្រទេសជាតិ​ឱ្យ​ធ្លាក់​ទៅក្នុង​សង្គ្រាម​ដើម្បី​បម្រើ​ម​ហិ​ច្ឆិ​តា​លោភលន់​របស់​ពួកគេ​។​ប៉ុន្តែ​រាល់​ឧបាយកល​ដ៏​ពិសពុល​របស់​ក្រុម​អគតិ​និង​ពួក​ឱកាសនិយម​ទាំងនោះ​ត្រូវ​បានទទួល​បរាជ័យ​ជា​បន្តបន្ទា ប់ដោយ​ចំណាត់ការ​សមស្រប​និង​បាន​ទាន់ពេលវេលា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ និង​មានការ​ចូលរួម​ពី​ស្ថាប័ន​សារព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​និង​ធ្វើការ​បកស្រាយ​អំពី​ល្បិចកល​ដ៏​ពិសពុល​របស់​ក្រុម​អគតិ​និង​ពួក​ឱកា សនិយម​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ពី​សភាពការណ៍ពិត​នៅ​កម្ពុជា​»​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ស្នើ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​ទាំងអស់​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ​ដោយ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត​និង​ធ្វើការ​បកស្រាយ​ឱ្យបាន​ទាន់សភាពការណ៍​ដើម្បី​បន្សាប​និង​បំផ្លាញចោល​រាល់​ព័ត៌មាន​ក្លែងក្លាយ​របស់​ក្រុម​អគតិ​ក្រុម​ឱកាសនិយម​ដែល​បាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​បណ្ដាញ​សង្គ មនានា​ដើម្បី​បំពុលបរិយាកាស​សង្គម​និង​ក្រុម​ទុច្ចរិត​ដែល​កំពុង​ជ្រក​ក្រោម​ស្លាក​ស្ថាប័ន​សារព័ត៌មាន​ធ្វើសកម្មភាពខុសច្បាប់​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ​កិត្យានុភាព​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​ស្ថាប័ន​សារព័ត៌មាន​និង​អ្នកសារព័ត៌មាន​អាជីព​ដែល​បាន​អនុវត្តន៍​វិជ្ជាជីវៈ​ត្រឹមត្រូវ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​សារព័ត៌មាន​និង​បងប្អូន​អ្នកសារព័ត៌មាន​ទាំងអស់​សូម​ប្រកាន់ខ្ជាប់​នូវ​វិជ្ជាជីវៈ​សារព័ត៌មាន​គោរព​ច្បាប់​និង គោរព​គោលការណ៍​«​កុំ​បំពាន​សិទ្ធិ​អ្នកដទៃ​កុំ​បំ​ភ្លែ​ការពិត »​និង​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ដោយ​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​អប់រំ​និង​វិធានការ​សុវត្ថិភាព​របស់​ក្រ សួង​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​ច្បាស់​និង​ចូលរួម​ប្រឆាំង​ទប់ស្កាត់​និង​លុបបំបាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ដែល​កំពុង​ឆ្លង​ចូលទៅក្នុង​សហគមន៍ ។

​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា​ឆ្នាំ​២០២០​បាន​លើកយក​ប្រធានបទ​ស្តីពី​“​តួនាទី​សារព័ត៌មាន​ក្នុង​បរិបទ​ជំងឺ​រាតត្បាត​សកល​និង​ព័ត៌មាន​ក្លែងក្លាយ​”​គឺ​ពិត​ជាមាន​សារសំខាន់​និង​សម​ស្របតាម​ការវិវត្ត​នៃ​សភាពការណ៍​ជាក់ស្ដែង​នាពេល​បច្ចុប្បន្ន​ដែល​សកលលោក​ទាំងមូល​បាននិងកំពុង​ប្រឈម​ទៅនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជា​ជំងឺឆ្លង​សកល​ដ៏​កាច​សាហាវ​ដែល​រហូតមក​ដល់ពេលនេះ​បាន​បង្ក​គ្រោះមហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋ កិច្ច​សកល សុខភាព​សាធារណៈ​និង​បាន​ឆក់យក​អាយុជីវិត មនុស្ស​នៅ​ទូទាំង​សកលលោក​អស់​ជិត​២​លាន​នាក់​ហើយ​មនុស្ស​ជាង​៥៩​លាន​នាក់​ទៀត​កំពុង​ផ្ទុកមេរោគ​កូ​វីដ​-១៩ បានធ្វើឱ្យ​ប្រទេស​មួយចំនួន​សម្រេចចិត្ត​ដាក់​ប្រទេស ឱ្យ​ស្ថិតនៅក្នុង​គ្រាអាសន្ន​បិទ​ប្រទេស​ផ្អាក​ការឆ្លងកាត់​ដែល​ជាការ​កាត់ផ្តាច់​ស្ទើរតែ​ទាំងស្រុង​នៃ​ប្រព័ន្ធ​សកលភាវូបនីយកម្ម​ធ្វើឱ្យ​សេដ្ឋកិច្ច​សកលលោក មានការ​ធ្លាក់ចុះ យ៉ាងគំហុក សុខភាព​សាធារណៈ​ត្រូវបាន​គំរាមកំហែង និង​ប្រឈម​ទៅនឹង​ការបាត់បង់​អាយុជីវិត​មនុស្ស​ដែល​មិនអាច​ប៉ាន់ស្មាន​បាន ៕

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular