Home ព័ត៌មានជាតិ សង្គម កាកបាទក្រហមកម...

កាកបាទក្រហមកម្ពុជា អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាជន​នៅតាម​ព្រំដែន​អំពី វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

ដោយ​: សុផល / ភ្នំពេញ​: ដោយសារ​ផលប៉ះពាល់​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ លើ​ការធ្វើ​ចំណាកស្រុក​នោះ កាកបាទក្រហមកម្ពុជា បានរួម​ចំណែក​ក្នុងការ​ឆ្លើយតប​សកម្ម​ភាព​ពាក់ព័ន្ធ នឹង​ការធ្វើ​ចំណាកស្រុក តាមរយៈ​ការបណ្តុះបណ្តាល​អ្នកស្ម័គ្រចិត្ត​ការចូលរួម​អប់រំ​ផ្សព្វផ្សាយ ដល់​ប្រជាជន​នៅតាម​សហគមន៍ និង​នៅតាម​ច្រកព្រំដែន​អន្តរជាតិ អំពី​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ការធ្វើ​ចំណាកស្រុក​ប្រកបដោយ​សុវត្ថិភាព​។​

​ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា​ដែលមាន​បណ្តាញ​អ្នកស្ម័គ្រចិត្ត និង​យុវជន​នៅតាម​សាខា​ទាំង​២៥ រាជធានី​-​ខេត្ត បាន​ចូលរួម​លើកកម្ពស់​ការផ្សព្វផ្សាយ ស្តីពី​ការធ្វើ​ចំណាកស្រុក​ប្រកបដោយ​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ និង​ប្រកបដោយ​ប្រសិទ្ធភាព​សំដៅ​ចូលរួមចំណែក​យ៉ាងសកម្ម ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកកម្ពស់​ជី​វ​ភាព​រស់នៅ និង​សុខុមាលភាព​របស់​ប្រជាជន​ចំណាកស្រុក​ឲ្យ​កាន់តែ​ប្រសើរឡើង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular