ដោយ: រ៉ាម៉ន / ភ្នំពេញ: នៅព្រឹកថ្ងៃ១៨ខែធ្នូឆ្នាំ២០២០កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះដាច់បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា។
ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់កោះដាច់ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ពត ឡា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរជាជាងសំណង់ មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ រួមជាមួយវត្ថុតាងដកហូតរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា ចំនួន ៥កញ្ចប់តូច។
បច្ចប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍សង្កាត់កោះដាច់ កសាងសុំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីចាត់ការតាមនីតិវិធីបន្ត៕