ដោយៈ គង់ហេង / កំពង់ចាមៈ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៨ ធ្នូ នជ បានផ្តល់ជំនួយ ជាទូកប្រដេញ ប្រភេទអូប័រ ចំនួន ពីរ គ្រឿង ដល់នគរបាលចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋានខេត្តកំពង់ចាម ដើម្បីសម្រួលដល់ការងារ ប្រតិបត្តិការ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ: និងទប់ស្កាត់បង្ក្រាបបទល្មើសផ្សេងៗ ។
ប្រភពព័ត៌មាន ពីមន្ត្រីសាលាខេត្តកំពង់ចាម បាននិយាយថាៈ ទូកម៉ាស៊ីន ប្រភេទអូប័រ ចំនួន ពីរ គ្រឿង ដែលអភិបាលខេត្តកំពង់ចាម និងអភិបាលរងខេត្ត ជាច្រើនរូប បានប្រគល់ជូនខាង ការិយាល័យនគរបាល ចរាចរណ៍ផ្លូវទឹក គឺមួយគ្រឿងៗ ម៉ាស៊ីនមានកម្លាំង ៤០ សេស មានបណ្តោយ ៥,៦០ ម៉ែត្រ និងទទឹង ១,៦០ ម៉ែត្រ៕/V