Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ត្រី​សម្រាប់...

​ត្រី​សម្រាប់ធ្វើ​ប្រហុក ផ្អក និង​ត្រីឆ្អើរ ចាប់ផ្តើម​ត្រូវ​បណ្តើរៗ​ហើយ តែ​ថ្លៃ​

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ ត្រី​សម្រាប់ធ្វើ​ប្រហុក ផ្អក និង​ត្រីឆ្អើរ ចាប់ផ្ដើម​ត្រូវ​បណ្ដើរៗ​ហើយ តែបើ​និយាយ​ពី​តម្លៃ​វិញ ថ្លៃ​នៅឡើយ ដោយ​មិនទាន់​សម្បូរ​ណ៍​។​

​ប្រជាពលរដ្ឋ ដែលមាន​មុខរបរ ឆ្អើរត្រី នៅក្នុង​ភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង បាន​និយាយ​អោយដឹង នៅ​ថ្ងៃទី​១៨ ធ្នូ នេះ​ថាៈ តម្លៃ​ត្រី នៅតែ​ថ្លៃ នៅពេល​ត្រី​ស្លឹក​ឫស្សី កាត់​ក្បាល​រួច ទិញ​ចូល ១ គីឡូ ថ្លៃ ៧.៧០០ រៀល ទៅ ៨.០០០ រៀល ដោយឡែក ត្រី​ដាក់មង​ក្រឡា ៣​ហ៊ុន ១​គីឡូ ថ្លៃ ៥.០០០ ទៅ ៦.០០០ រៀល ។​

​ប្រភព​ដដែល បាន​និយាយទៀតថាៈ ថ្លៃឈ្នួល​ដោត សម្រាប់​ឆ្អើរ ១០០ ចង្កាក់ ថ្លៃ ៦.០០០ រៀល នេះ​នៅ​មិនទាន់​គិតថ្លៃ​អូស សម្រាប់​ដុត​ឆ្អើរ និង​ថ្លៃ​ទឹកកក ផង​ទេ​។ ពួកគាត់ បានបញ្ជាក់​ថាៈ នៅ​ខ្នើត​ដំបូង កន្លងទៅនេះ ពួកគាត់​មិនមាន​ត្រីឆ្អើរ ដូច​ឆ្នាំ​កន្លងទៅ​ទេ ក្នុងខណៈពេល ឧបករណ៍​របស់គាត់ បាន​ត្រៀម​រួចរាល់​អស់ហើយ សម្រាប់​ដើម្បី​ឆ្អើរត្រី ដល់​ខ្នើត​ទី​២ ថ្ងៃនេះ ទើប​ត្រី​ត្រូវ​បណ្តើរៗ តែ​វា​ថ្លៃ ដោយសារ​ត្រី ទើប​នឹ​ត្រូវ ។ ដូចនេះ គាត់​សង្ឃឹមថា រៀង​ចាស់​ខ្នើត​បន្តិច ត្រី​អាច​នឹង​ចុះថោក​បន្តិច ដែល​អាច​ទិញ​ឆ្អើរ បាន​ច្រើន ។​

​ប្រភព​ដដែល បាន​បន្តថាៈ ត្រី​ដែល​គាត់​ឆ្អើរ នៅ​មិនទាន់​ដឹង​ពី​តម្លៃ ដែល​លក់​ចេញ​នៅឡើយ​ទេ ពួកគាត់ សង្ឃឹមថា តម្លៃ​បាន​ថ្លៃ ទៅ​ចុះ ។​

​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង បាន​និយាយ​ឱ្យដឹង តាម​ទូរស័ព្ទ នៅ​រសៀល ថ្ងៃទី​១៨ ធ្នូ នេះ​ថាៈ បើតាម​ការពិនិត្យ នៅថ្ងៃនេះ ស្ថានភាព​ត្រី ហាក់បីដូចជា មិនទាន់​ត្រូវ​ទេ នៅពេល​ខ្នើត ទើបនឹង​មកដល់ ហើយ​តម្លៃ ក៏​នៅ​ថ្លៃ​ផងដែរ តែបើ​ត្រឹម​ថ្ងៃទី​២០ ទៅ ២២ ខាងមុខនេះ ត្រី​អាច​នឹងត្រូវ​ខ្លាំង ហើយ​តម្លៃ ក៏​អាច​ចុះថោក ដែល​អាចឱ្យ​បងប្អូន ប្រជាពលរដ្ឋ ដែល​នៅ​ស្រុកលើ ឆ្ងាយៗ ចុះមក​ធ្វើ​ប្រហុក ផ្អក ឬ​ត្រីឆ្អើរ​បាន ដើម្បី​ត្រៀម​ទុក រដូវ​ធ្វើ​ស្រូវវស្សា ខាងមុខ ។​

​ប្រធាន​មន្ទី​កសិកម្ម ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​ដល់ បងប្អូន​ប្រជាពលរដ្ឋ ដែល​នៅ​ស្រុកលើ ឆ្ងាយៗ សូមមេត្តា​រួសរាន់ ចុះមក​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ ឲ្យ​បាន​ទាន់ពេលវេលា នៅពេល​ត្រី​ចាប់ផ្តើម ត្រូវជា​បណ្តើរៗ​ហើយ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular