ដោយ: រ៉ាម៉ន / ភ្នំពេញ: នៅព្រឹកថ្ងៃទី១៨ខែធ្នូឆ្នាំ២០២០នេះ អនុសាខាកាកបាទក្រហមខណ្ឌចំការមន បានរៀបចំពិធីចែកអំណោយមនុស្សធម៌ ជូនដល់ក្រុមគ្រួសារប្រជាជនក្រីក្រចំនួន២០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
មន្ត្រីរដ្ឋបាលខណ្ឌបានឱ្យដឹងថា៖ ពិធីចែកអំណោយក្រោមអធិបតីភាពលោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមនព្រមទាំងចៅសង្កាត់ទន្លេបាសាក់ផងដែរ។
ចំពោះអំណោយដែលចែកជូនប្រជាជនទីទ័លនាពេលនេះដោយក្នុងមួយ០១គ្រួសារៗទទួលបានអង្ករ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ត្រីខកំប៉ុង, ស្កសរ, សាប៊ូ, ម៉ាស, ទឹកអាកុល, ទឹកដោះគោ, មី និងថវិកាមួយចំនួនផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន ដោយបានមានមតិលើកឡើងដោយស្នើដល់បងប្អូនប្រជាជនសូមថែរក្សាធ្វើអនាម័យឱ្យបានស្អាតត្រឹមត្រូវជានិច្ច ពោលគឺរស់នៅស្អាត ហូបស្អាតព្រមទាំងប្រើប្រាស់ពាក់ម៉ាសការពារឱ្យបានត្រឹមត្រូវ និងជាប្រចាំពិសេសពេលធ្វើដំណើរចេញក្រៅផ្ទះ ហើយត្រូវរក្សាគន្លាតគ្នាឱ្យបានយ៉ាងតិច១,៥០ម៉ែត្រ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ដូចនេះយើងត្រូវចូលរួមប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងខែធ្នូឆ្នាំ២០២០នេះ អនុសាខាកាកបាទក្រហមខណ្ឌចំការមន បានចុះចែកអំណោយដល់បប្រជាជនក្រីក្រ បានចំនួន៨០គ្រួសារហើយដោយបូករួមនៅថ្ងៃនេះផងដែរ៕