Home ព័ត៌មានជាតិ សង្គម ពី​គល់ស្ពាន​ព...

ពី​គល់ស្ពាន​ព្រះមុនីវង្ស​ចាស់​បត់​ស្តាំ​តាមផ្លូវ​លេខ​៣៦៩ បងប្អូន​ពិបាកធ្វើ​ដំណើរ​ដោយសារ​ត​អាជីវករ​ចត​លក់​លើផ្លូវ​សាធារណៈ​

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: បើ​យើង​ធ្វើដំណើរ​ពី​ផ្លូវជាតិ​លេខ​១ ដល់​ចំណុច​គល់ស្ពាន​ព្រះមុនីវង្ស​ចាស់ ខណ្ឌ​ច្បារអំពៅ បត់​មក​ស្តាំ​តាមផ្លូវ​លេខ​៣៦៩ នោះ បងប្អូន​នឹង​ពិបាកធ្វើ​ដំណើរ​មែនទែន តាំងពីព្រឹក​ព្រលឹម​រហូតដល់​ព្រលប់ តែម្តង។​

​ការពិបាក​ធ្វើដំណើរ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ អះអាង​ប្រាប់​នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ នេះ ថា ដោយសារតែ​ក្រុមអាជីវករ ចត​លក់​លើផ្លូវ​សាធារណៈ​តែម្តង ខណៈ​ឡាន​ដឹកទំនិញ​ខ្លះ ឡើងដល់​លើ​ស្ពាន​តែម្តង បង្ក​ការកកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង និង ស្ទើរ​ជា​រៀងរាល់ថ្ងៃ ។​

​បញ្ហា​ទាំងអស់នេះ ត្រូវបាន​ប្រជាពលរដ្ឋ លើកឡើងថា កន្លងមក អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ក៏​ធ្លាប់បាន​ណែនាំ អប់រំ និង មាន​វិធានការ ជា​បន្តបន្ទាប់ ផងដែរ ។ ប៉ុន្តែ អ្វីៗ​ហាក់​បានតែ​មួយរយៈ​ពេល​ខ្លី ប៉ុណ្ណោះ ពោលគឺ ដូច​វែក​ចក ដូច្នេះ ដែរ ។​

​បញ្ហា​ទាំងអស់នេះ មិនមែន​ទើបតែ​កើតឡើង ហើយក៏​មិនមែន​ដោយសារតែ​កត្តា​តូប​ផ្សារ​ច្បារអំពៅ​កំពុង​សាងសង់ ដែរ ពោលគឺ វា​បានកើត​ឡើងជា​យូរ​មកហើយ ។

​ប្រជាពលរដ្ឋ លើកឡើងថា ក្រុមអាជីវករ​ម្នាក់ៗ​សម្រុក​មក​លក់​លើផ្លូវ​សាធារណៈ ស្ទើរ​គ្រប់គ្នា គ្មាន​អ្នកណា​ចង់​លក់​ខាងក្នុង​ទៀត​ទេ ព្រោះ​អ្នកទិញ​តែង​ទិញ​អ្នកលក់​ខាងមុខ មុន អ្នកលក់​ខាងក្នុង ។​

​បញ្ហា​ទាំងអស់នេះ មានតែ​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ ទេ ដែល​អាច​រក​ដំណោះស្រាយ បាន ពោលគឺ ក្រុមអាជីវករ​អាច​លក់​ដូរ​បាន​កន្លែង​ណាមួយ​ដែល​សមរម្យ ដើម្បី​ជីវភាព ខណៈ​ការដូរ​លក់ នេះ កុំ​អោយមាន​បញ្ហា​កកស្ទះ ដល់​អ្នកដំណើរ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular