ដោយ:គ្រញូង/បាត់ដំបង: កន្លងទៅថ្មីៗនេះលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានចេញសេចក្តីជូនដំណឹងមួយច្បាប់ តម្រូវឲ្យម្ចាស់រោងដែកមួយកន្លែង ដែលទើបសាងសង់ជិតផ្លូវរថភ្លើងស្ថិតនៅចំណុចភូមិអណ្តូងចេញ សង្កាត់អូរចាក្រុង-ខេត្តបាត់ដំបង ដោយតម្រូវឲ្យបញ្ឍប់ដំណើរការសាងសង់ជាបន្ទាន់ ក្រោយបានសាងសង់រំលោភលើដីចំណីថ្នល់ និងចំណីផ្លូវរថភ្លើង កាលពីដើមសប្តាហ៍កន្លងមក ហើយតម្រូវឲ្យរុះរើសំណង់ទាំងនោះចេញក្នុងរង្វង់រយៈពេល៧ថ្ងៃជាកំហិត៕