ដោយៈសុផល/ភ្នំពេញ៖ ធនាគារអេស៊ីលីដាបានទទួលការដំឡើង ចំណាត់ថ្នាក់ Stand-Alone Credit Profile(SACP)ពីកម្រិត«*bb-»ទៅកម្រិត«*bb»ពីភ្នាក់ងារវាយតម្លៃអន្តរជាតិ Standard & Poor’s (S&P) Global Ratings ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអិល ស៊ី បានមានប្រសាសន៍ថា៖ការដំឡើងចំណាត់ថ្នាក់(SACP) ពីកម្រិត bb-* ទៅកម្រិត “bb ដល់ធនាគារអេស៊ីលីដាដោយមូលហេតុចម្បង ៗ ដូចជា ធនាគាររក្សាបាននូវទ្រព្យសកម្មចម្រុះ ការគ្រប់គ្រងដោយការ ប្រុងប្រយ័ត្ន គិតគូរនូវរាល់ហានិភ័យពាក់ព័ន្ធជាមូលដ្ឋានសម្រាប់ការ លូត លាស់ និងមានមូលធនភាវូបនីយកម្មរឹងមាំ។
លោកប្រធាននាយកប្រតិបត្តិបានគូសបញ្ជាក់ថា៖«កត្តាទាំងអស់នេះឆ្លុះបញ្ចាំងអំពីភាពរឹងមាំនៃបណ្តាញធុរកិច្ចរបស់ធនាគារអេស៊ីលីដាដោយរក្សាបាននូវចំណូលប្រកបដោយចីរភាព ដោយមិនមានផលប៉ះពាល់»។
ទស្សនវិស័យស្ថិរភាពដែលបង្ហាញនៅក្នុងចំណាត់ថ្នាក់នេះ ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃហិរញ្ញវត្ថុជាមួយនឹងទ្រនាប់ដើមទុនគ្រប់គ្រាន់ដើម្បីស្ថិរភាពនៃដំណើរការអាជីវកម្ម៕Ph