ដោយៈសរិទ្ធ/កំពង់ឆ្នាំង: កេ្មងស្រីម្នាក់បានស្លាប់ពេលបញ្ជូនទៅកាន់មណ្ឌលសុខភាពក្រោយពេលបានធ្លាក់ពីផ្ទះខណៈដែលដើរឆ្លងពីផ្ទះម្ខាងទៅផ្ទះម្ខាងទៀតកាលពីម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នៅ ស្រីនុត ភេទស្រី អាយុ៩ឆ្នាំ មានឪពុកឈ្មោះ វ៉ន នោ និងម្ដាយឈ្មោះបោង ស្រីលាក់ មានទីលំនៅ នៅភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថាផ្ទះប្រជាពលរដ្ឋទាំងពីរនាក់នេះជាសាច់ញាតិនឹងគ្នាគឺនៅចន្លោះពីគ្នាប្រហែលជាង៥ម៉ែត្រហើយនៅចន្លោះពីគ្នានេះម្ចាស់ផ្ទះទាំងពីរមានដាក់កូនឈើមូលជាច្រីនដើមសម្រាប់ដើរចុះឡើង។ លុះនៅព្រឹកកើតហេតុនេះក្មេងស្រីរងគ្រោះបានដើរពីផ្ទះរបស់ខ្លួនទៅផ្ទះម្ខាងទៀតពេលដែលដើរឆ្លងទៅនោះក៏រអិលកូនឈើដែលដាក់ឆ្លងធ្វើឲ្យធ្លាក់មកខាងក្រោមបោកក្បាលនឹងដីបណ្តាលឲ្យរងរបួសធ្ងន់់ឈាមហូរស្រោចពេញខ្លួន។ ភ្លាមៗនោះក្រុមគ្រួសារបានដឹកយកទៅមណ្ឌលសុខភាពស្វាយរំពា។ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេកក្មេងស្រីរងគ្រោះក៏បានស្លាប់នៅពាក់កណ្តាលផ្លូវតែម្តង៕-R