ដោយ៖តារារិទ្ធ/ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ២ ដាច់ដោយឡែកពីគ្នា ដោយតែងតាំងលោកស្រី បាន ស្រីមុំ អតីតតំណាងរាស្ត្រ មណ្ឌលប៉ៃលិន ជាអភិបាលខេត្តប៉ៃលិន ជំនួសលោក ផាន់ ចាន់ធុល ដែលត្រូវបានដំឡើងជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។ នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ៕
លោកស្រី បាន ស្រីមុំ
លោក ផាន់ ចាន់ធុល ដែលត្រូវបានដំឡើងជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ