ដោយៈសរិទ្ធ/ព្រះសីហនុៈ មានករណីមនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់បានកាន់កូនកាំបិតរួចអារកខ្លួនឯងរហូតស្លាប់កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់បានយកកូនកាំបិតតូច ចាក់បំពង់ ក ខ្លួនឯង ឈាមហូរស្រោចពេញខ្លួន រួចដើរតាមបណ្តោយផ្លូវជាតិលេខ៤ចំណុចប្រជុំជនវាលរេញ ដោយដើរបណ្តើចាក់លើ ក ខ្លួនឯងបណ្តើរ បង្កឲ្យមានការភ្ញាក់ផ្អើល។ភ្លាមៗនោះសមត្ថកិច្ចនគរបាលបានចុះអន្តរាគមន៍ព្យាយាមជួយសង្គ្រោះ។ ប៉ុន្តែដោយសារតែរបួសធ្ងន់ធ្ងរពេក បន្តិចក្រោយមកជនរងគ្រោះបាន។
សមត្ថកិច្ចបញ្ជាក់ទៀតថា ករណីដែលមិនអាចជួយសង្គ្រោះបាន ដោយសារតែបុរសរូបនេះ រត់បណ្តើរចាក់បំពង់ ក ខ្លួនឯងបណ្តើរ រហូតដល់ស្លាប់ ។
បុរសរងគ្រោះនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ សមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិ។ សាកសពជនរងគ្រោះបានត្រូវ សមត្ថកិច្ច ដឹកទៅរក្សាទុកបណ្តោះអាសន្នវត្តសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕-R