Home ព័ត៌មានជាតិ សង្គម ​កម្ពុជា​បាន​...

​កម្ពុជា​បាន​យកចិត្តទុកដាក់​ខ្លាំង​ទៅលើ​ការងារ​ប្រែប្រួល​អាកាសធាតុ​

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​: កម្ពុជា​បាន​យកចិត្តទុកដាក់​លើ​ការងារ​ប្រែប្រួល​អាកាសធាតុ​យ៉ាងខ្លាំង ពិសេស​តាមរយៈ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចូលរួម​ដោះស្រាយ​បញ្ហា​អាកាសធាតុ​ទាំង​ក្នុងប្រទេស​ក៏ដូចជា​កិច្ចសហការ​ក្នុង​ឆាក​អន្តរជាតិ​។ នេះ​បើតាម​ការ​ឱ្យដឹងពី លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។​

​លោក សាយ សំ​អាល់ ដែល​បាន​ដឹកនាំ​ប្រតិភូ​ក្រសួងបរិស្ថាន និង​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ជួបប្រជុំ ជាមួយ​លោក Lord Goldsmith, រដ្ឋមន្ត្រី​កិច្ចការរដ្ឋ​ទទួលបន្ទុក​តំបន់​ប៉ាស៊ីហ្វិក​និង​បរិស្ថាន និង​សហការី​ព្រមទាំង​លោកជំទាវ Tina Redshaw អគ្គរាជទូត​ប្រចាំ​នៅ​កម្ពុជា​តាម​បណ្តាញ​អន​ឡាញ បាន​ថ្លែងឱ្យដឹងថា​សន្តិភាព និង​ស្ថិរភាព​សង្គម​ធ្វើឱ្យ​កម្ពុជា​មានឱកាស​អភិវឌ្ឍ​ប្រទេស​ពី​ប្រទេស​ក្រីក្រ​មកជា​ប្រទេស​អភិវឌ្ឍន៍​មធ្យម​កម្រិត​ទាប​។​

​លោក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា កម្ពុជា​បាន​យកចិត្តទុកដាក់​លើ​ការងារ​ប្រែប្រួល​អាកាសធាតុ​យ៉ាងខ្លាំង និង​ពិសេស​កាលពី​ថ្ងៃទី​១២ ខែធ្នូ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា បានបញ្ជាក់​ពី​ជំហរ​កម្ពុជា​ក្នុងការ​ចូលរួម​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​តាមរយៈ​ការរៀបចំ​របាយការណ៍​បច្ចុប្បន្នភាព​ការចូលរួមចំណែក​រប​ស់​ជាតិ​ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ (NDC update) នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​។​

​ដោយឡែក​លោក​Lord Goldsmith​រដ្ឋមន្ត្រី​កិច្ចការរដ្ឋ​ទទួលបន្ទុក​តំបន់​ប៉ាស៊ីហ្វិក​និង​បរិស្ថាន​បានបង្ហាញ​ពី​បំណង​របស់​ចក្រភព​អង់គ្លេស​ក្នុងការ​លើកស្ទួយ​កិច្ចសហការ​ជាមួយ​កម្ពុជា ពិសេស​ការជំរុញ​ការអនុវត្ត NDC Update និង​កិច្ចសហការ​លើ​វិស័យ​ផ្សេងៗ​ទៀត ដូចជា ការអភិរក្ស​ជីវៈចម្រុះ ការពារ​ធនធានធម្មជាតិ និង​ថាមពល ជាដើម​៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular