ដោយៈសុផល/ភ្នំពេញ:រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនាថ្ងៃទី១៨ខែធ្នូនេះបានផ្តល់សម្ភារៈបរិក្ខាពេទ្យទៅកាន់ក្រសួងសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ដោយការផ្តល់ជំនួយនេះត្រូវបានធ្វើឡើងតាមរយៈទីភ្នាក់ងារចំនួន៤រួមមានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH) មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច(EDCF) – Korea Eximbank និង មូលនិធិសហប្រតិបត្តិការរវាងកូរ៉េ និងអាស៊ាន(ASEAN-Korea CooperationFund)។ការផ្តល់ជំនួយនេះមានគោលបំណងដើម្បីជួយទប់ស្កាត់ជំងឺកូវីដ១៩ដើម្បីធានាសុវត្ថិភាពដល់ប្រទេសក៏ដូចជាដើម្បីទប់ស្កាត់កុំឲ្យជំងឺនេះរីករាលដាល។
រូបថតៈរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនាថ្ងៃទី១៨ខែធ្នូនេះបានផ្តល់សម្ភារៈបរិក្ខាពេទ្យទៅកាន់ក្រសួងសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ដោយការផ្តល់ជំនួយនេះត្រូវបានធ្វើឡើងតាមរយៈទីភ្នាក់ងារចំនួន៤
សម្ភារៈដែលត្រូវបានផ្តល់ជូនតាមរយៈទីភ្នាក់KOICAមានដូចជាទូសម្រាប់យកសំណាកមេរោគកូវីដ១៩ចំនួន២០គ្រឿង គ្រែសែងអ្នកជំងឺកូវីដ១៩ចំនួន១២គ្រឿង។ជាបន្ថែមទូសម្រាប់យកសំណាកមេរោគកូវីដ១៩ចំនួន៥ផ្សេងទៀតត្រូវបានផ្តល់ជូនតាមរយៈកិច្ចសហប្រតិបត្តិការរវាងមូលនិធិKOFIHនិងមូលនិធិEDCFខណៈដែលម៉ាស៊ីនកាំរស្មីអ៊ិចចល័តចំនួន២គ្រឿងម៉ាស៊ីនតាមដានសញ្ញាជីវិតអ្នកជំងឺចំនួន៣គ្រឿង ឧបករណ៍សម្លាប់មេរោគចំនួន៤គ្រឿង ត្រូវ បាន ផ្តល់ជូនតាមរយៈមូលនិធិ KOFIH។ ក្រៅពីនោះសំភារៈដើម្បីតេស្តរកមេរោគកូវីដ១៩ ចំនួន២៣០០០ ម៉ាស៊ីនRT PCR Machine & Nucleic acid extractors ចំនួន២គ្រឿង និងឧបករណការពារខ្លួនចំនួន៣០០សម្រាប់ ត្រូវបានផ្តល់ជូនតាមរយៈមូលនិធិសហប្រតិបត្តិការអាស៊ាន។
ពិធីប្រគល់និងទទួលនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង,ឯកអគ្គរាជទូតសាធារណរដ្ឋកូរ៉េប្រចាំប្រទេសកម្ពុជា លោក Park Heung-Kyeong, នាយកទីភ្នាក់ងារកយការប្រចាំប្រទេសកម្ពុជាលោក Rho Hyun-Jun និង នាយកមូលនិធិ KOFIHប្រចាំប្រទេសកម្ពុជា Dr. Kim Sang-Gyeun ព្រមទាំងនាយកមូលនិធិEDCF-Korea Eximbank កញ្ញា Lee Hye-Kyung ។ពិធីនេះបានធ្វើឡើងនៅឃ្លាំងឱសថកណ្តាលរបស់ក្រសួងសុខាភិបាល នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។
ឯកអគ្គរាជទូតសាធារណៈរដ្ឋកូរ៉េប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថាសាធារណរដ្ឋកូរ៉េបាននិងកំពុងពួតដៃជាមួយប្រទេសកម្ពុជាដើម្បីប្រយុត្តិប្រឆាំងជំងឺកូវីត១៩តាមរយៈសកម្មភាពនានាជាច្រើនដូចជាកម្មវិធីរបស់ទីភ្នាក់ងារKOICAដែលមានឈ្មោះថា របៀបវារៈសម្រាប់ការសាងភាពប្រសើរឡើងវិញប្រឆាំងនិងកូវីដ១៩តាមរយៈកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ព្រមទាំងសកម្មភាពនានាផ្សេងទៀតរបស់មូលនិធិ KOFIH មូលនិធិEDCF-Korea Eximbank និង មូលនិធិសហប្រតិបត្តិការរវាងកូរ៉េ និងអាស៊ាន(ASEAN-Korea Cooperation Fund)។
រូបថតៈរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនាថ្ងៃទី១៨ខែធ្នូនេះបានផ្តល់សម្ភារៈបរិក្ខាពេទ្យទៅកាន់ក្រសួងសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ដោយការផ្តល់ជំនួយនេះត្រូវបានធ្វើឡើងតាមរយៈទីភ្នាក់ងារចំនួន៤
លោកបានបន្ថែមទៀតថាវិស័យសុខាភិបាលគឺជាសសរស្តម្ភមួយនៃយុទ្ធសាស្ត្រភាពជាដៃគូររបស់សាធារណកូរ៉េប្រចាំប្រទេសកម្ពុជា។ បច្ចុប្បន្ននេះកយការកំពុងតែអនុវត្តគម្រោងសំខាន់ៗមួយចំនួនដូចជា១.គម្រោងពង្រឹងគុណភាពនិងលើកកម្ពស់សមធមសេវ៉ាសុខាភិបាល, ២.គម្រោងកសាងសមត្តិភាពមជ្ឈមណ្ឌល់ត្រចៀក ច្រមុះ បំពង់កក្នុងមន្ទីពេទ្យព្រះអង្គឌួង ,៣.គម្រោងពង្រឹងសុខភាពមាតា និងទារកក្នុងតំបន់ភាគឥសាននៃប្រទេសកម្ពុជា ៤) គម្រោងពង្រឹងប្រពន្ធ័សុខាភិបាលដើម្បីបង្កា ស្វែងរក និងឆ្លើយតបចំពោះជំងឺឆ្លង។ ជាមូលនិធិKoreaEximbankបានផ្តល់ថវិការប្រមាណជា៦៦.៦លានដុល្លារដែលជាកំចីសម្ទានពីមូលនិធិEDCFដើម្បីសាងសង់មន្ទីពេទ្យ សម្រាប់ការបណ្តុះបណ្តាលថ្មីមួយចំពោះសកលវិទ្យាល័យសុខាភិបាល (UHS)។
គម្រោងនេះបច្ចុប្បន្នកំពុងតែជ្រើសរើសក្រុមហ៊ុនប្រឹក្សាយោបល់។ នាឆ្នាំនេះ KoreaEximbankក៏បានផ្តល់ទឹកប្រាក់ប្រមាណជា ៥០លានដុល្លារទៅកាន់រដ្ឋាភិបាលដើម្បីប្រយុត្តិប្រឆាំងជំងឺកូវិដ១៩។ មូលនិធិKOFIHក៏បានកំពុងអនុវត្តន៏គម្រោងការ ថែទាំសុខភាពមាតានិងទារកក្នុងខេត្តបាត់ដំបង ពោសាត់ និងប៉ៃលិន។ ម្យ៉ាងទៀត មូលនិធិសហប្រតិបត្តិការរវាងកូរ៉េ និងអាស៊ាន(ASEAN-Korea Cooperation Fund) ក៏កំពុងអនុវត្តន៏គម្រោងមួយចំនួនដែលផ្តោតលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
រូបថតៈរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនាថ្ងៃទី១៨ខែធ្នូនេះបានផ្តល់សម្ភារៈបរិក្ខាពេទ្យទៅកាន់ក្រសួងសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ដោយការផ្តល់ជំនួយនេះត្រូវបានធ្វើឡើងតាមរយៈទីភ្នាក់ងារចំនួន៤
លោក ម៉ម ប៊ុនហេង បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េដែលតែងតែផ្តល់ជំនួយទាន់ពេល ហើយចំតម្រូវការរបស់ប្រទេសកម្ពុជា។ លោកបានបន្ថែមទៀតថា ទូយកសំណាកមេរោគកូវីដ១៩ និង គ្រែសែងអ្នកជំងឺកូវីដ១៩ ក៏ដូចជាសំភារៈនានាដែលទទួលបាននាថ្ងៃនេះពិតជាមានសារសំខាន់ណាស់ហើយវាជាអ្វីដែលប្រទេសកម្ពុជាកំពុងតែត្រូវការនាពេលបច្ចុប្បន្ននេះ។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថានេះមិនមែនជាលើកទី១នោះទេដែលសាធារណរដ្ឋកូរ៉េបានផ្តល់ជំនួយមកកាន់ប្រទេសកម្ពុជាដើម្បីប្រយុត្តិប្រឆាំងនិងជំងឺកូវិដ១៩។ កន្លងមកទីភ្នាក់ងារKOICAបានផ្តល់ជាម៉ាស់ និងសម្ភារៈនានាទៅកាន់មន្ទីពេទ្យកុមារជាតិ និងមន្ទីពេទ្យមិត្តភាពខ្មែរសូវៀតផងដែរ ហើយមូលនិធិ KOFIHក៏បានគាំទ្របុស្តិ៍ត្រួតពិនិត្យដើម្បីធ្វើចត្តាឡីស័ក នៅទីតាំងព្រំដែនអន្តរជាតិព្រំក្នុងខេត្តប៉ៃលិន ក្នុងមណ្ឌល់ចត្តាឡីស័កក្នុងមណ្ឌលសុខភាពកន្ដៀង ក្នុងខេត្តពោសាត់ និងារលើកកំពស់ចំណេះដឹងសហគមន៍ក្នុងខេត្តបាត់ដំបង៕សរន
រូបថតៈរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនាថ្ងៃទី១៨ខែធ្នូនេះបានផ្តល់សម្ភារៈបរិក្ខាពេទ្យទៅកាន់ក្រសួងសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ដោយការផ្តល់ជំនួយនេះត្រូវបានធ្វើឡើងតាមរយៈទីភ្នាក់ងារចំនួន៤