ដោយ:ភ្នំស្វាយ / បន្ទាយមានជ័យ:មន្ត្រីនិងកសិករថា ស្រូវបង្កើនរដូវ ដែលស្តារឡើងវិញ ក្រោយទឹកជំនន់ នៅមង្គលបូរី បានដុះលូតលាស់ ដើមដងល្អ ។
នេះបើយោងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏ដូចលោកប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទូរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត និងលោកអនុប្រធានមន្ទូីរធនធានទឹក និងឧតុនិយមខេត្ត លោករ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរីនិងមន្ត្រី ព្រមទាំងកសិករដែលបានអោយដឹងកាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០២០ ។ពោលគឺនៅពេលចុះពិនិត្យ ដោះស្រាយស្ថានភាពបង្កបង្កើនផលស្រូវប្រាំងនេះ ដែលបានប្រើពូជស្រូវអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដែលបានផ្តល់ជូនបងប្អូនប្រជាកសិករ និងពូជស្រូវដែលកសិកររកបានខ្លួនឯង ។
លោកអភិបាលខេត្តបានឲ្យដឹងថាពូជស្រូវដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានផ្តល់ជូនបងប្អូនប្រជាកសិករនិងពូជស្រូវដែលបងប្អូនមានខ្លួនឯង ក្នុងស្រុកមង្គលបូរី បាននឹងកំពុងដុះចេញពីភក់ និងមានដើមដងលូតលាស់ល្អ នៅភូមិសាស្ត្រឃុំចំណោម ឃុំសឿ និងឃុំរហាត់ទឹក ស្រុកមង្គលបូរី។
សូមបញ្ជាក់ថា លោកអភិបាលខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តលោកអនុប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត លោកអភិបាលស្រុកមង្គលបូរី ព្រមទាំងក្រុមការងារឃុំ បានចុះទៅវាលស្រែ និងពិនិត្យមើលស្ថានភាពស្រូវ និងស្ថានទឹក ដើម្បីមានវិធានការឆ្លើយតបដោះស្រាយ ក្នុងករណីប្រឈមខ្វះខាតទឹកស្រោចស្រព។
តាមរបាយការណ៍ភួមិ ឃុំបានអោយដឹងថា ក្រោយទទួលបានពូជស្រូវ បងប្អូនប្រជាកសិករបានចាប់ផ្តើមនិងប្រញាប់មមាញឹកធ្វើការបង្កបង្កើនផលស្តារឡើងវិញ ហើយលើសផែនការដូចកាលពីរដូវប្រាំងឆ្នាំ២០១៩ ដែរ ។
ហេតុនេះ មន្ត្រូីអាជ្ញាធរនិងជំនាញបានអំពាវនាវថា សូមបងប្អូនប្រជាកសិករ សូមប្រើប្រាស់ទឹកដោយសន្សំក្រែងប្រឈមខ្វះខាត នៅពេលខាងមុខ។
សូមរំលឹកថា ជំនន់ទឹកភ្លៀងនិងជំនន់ទឹកហូរមកពីប្រទេសថៃដំណាក់កាលទី២និងទី៣ ពីថ្ងៃទី៣ខែតុលា កន្លង មកទល់ដំណាច់ខែតុលាឆ្នាំ២០២០ កន្លងមក បានប៉ះពាល់ដំណាំស្រូវរបស់កសិកររនៅ៨ក្រុងស្រុកលើ៩ ។ក្នុងនោះ ខូចខាតហើយមាននៅ៤ស្រុកក្រុងលើ៩ ។
យោងស្ថិតីផ្ទៃដីប៉ះពាល់និងខូចខាតដោយគ្រោះទឹកជំនន់លើដំណាំស្រូវរដូវវវស្សាឆ្នាំ២០២០–២១របស់មន្ទីរកសិកម្ម រុក្ខប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ(ចាប់ពីថ្ងៃទី២៤កញ្ញាដល់ដាច់ខែតុលា) ដែលកាសែតរស្មីកម្ពជាទទួលបានកន្លងមកបានអោយដឹងថា៖ ផ្ទៃដីអនុវត្តបាននៅទូទាំងខេត្តសរុបរួមចំនួន ២៦៨.៥២១ហិកតា ។ឯផ្ទៃដីប៉ះពាល់(ហត)ចំនួន ៧៥.០៦៩ហិកតា ដែលមានស្រូវឡើងទឹកចំនួន៥.០២២ហិកតា ស្រូវធ្ងន់ចំនួន ១០.១០២ហិកតា កណ្តាលចំនួន ២៥.៥៣០ហិកតា ស្រាលសរុប ២៣.៦៤៨ហិកតា ក្នុងនោះដើមរដូវ២០.៥៨៦ហិកតា ។
ចំណែកផ្ទៃដីខូចខាត(ហត) សរុប១៥.៧០៨ហិកតា ក្នុងនោះ ធ្ងន់ចំនួន៣៤៥ហិកតា កណ្តាល៦.៣១០ហិកតា ស្រាលសរុប ៩.០៥៣ហិកតា ក្នុងនោះដើមរដូវ ៧.៤២៤ហិកតា ។
ដោយឡែក នៅស្រុកមង្គលបូរី អនុវត្តសរុបបាន៦២.២០០ហិកតា ប៉ះពាល់សរុប២០.៥៨៨ហិកតាដែលមានស្រូវធ្ងន់ចំនួន៨៣០ហិកតា ស្រាលនិងដើមរដូវចំនួន១៩.៧៥៨ហិកតា ។ ផ្ទៃដីខូចខាតសរុប ៧.៣៨៥ហិចតា ស្រាលសរុបនិងដើមរដូវចំនួន៧.៣៨៥ហិចតា ។គឺមាននៅទាំង១៣ឃុំនៃស្រុក ៖ បន្ទាយនាង បត់ត្រង់ ចំណោម គោកបល្ល័ង្គ គយម៉ែង អូរប្រាសាទ ភ្នំតូច រហាត់ទឹក ឬស្សីក្រោក សំបួរ សឿ ស្រះរាំង និង តាឡំ ។
ក្នុងនោះ ស្រូវពូជអំណោយសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យមាន ១១.០០០គ្រួសារ។
ពោលគឺបានតែសម្រាបស្រុកមង្គលបូរីចំនួន ៩.៣៤០គ្រួសារ ,និងក្រុងសិរីសោភ័ណចំនួន២៧២គ្រួសារ ៕