ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖អនុប្រធានាធិបតី ម៉ៃ ផេនស៍ បានក្លាយជាមន្ត្រីអាម៉េរិកជាន់ខ្ពស់បំផុតដំបូងគេដែលទទួលវ៉ាក់សាំងកូវីដ១៩កាលពីថ្ងៃសុក្រ នៅក្នុងព្រត្តិការណ៍ដែលមានការផ្សាយបន្តផ្ទាល់ក្នុងបំណងធានាដល់ពលរដ្ឋអាម៉េរិកថាការចាក់វ៉ាក់សាំងការពារវីរុសឆ្លងនេះមានសុវត្ថិភាពទេ។លោកបានអបអរព្រឹត្តិការណ៍នេះថាជា«អព្ភូតហេតុវេជ្ជសាស្ត្រមួយ» ដែលនៅទីបំផុតអាចទប់ស្កាត់ជំងឺឆ្លងដ៏រាលដានេះបាន។
ចំណែកប្រធានាធិបតី ដូណាល់ ត្រាំ មិនបានមានវត្តមានទេ ក្រោយប្រទេសអាម៉េរិកកំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងអស់៥ថ្ងៃមកនេះ។ចំណែកលោកផេនស៍ក៏មិនបានឆ្លើយនឹងសំណួររបស់អ្នកកាសែតអំពីអវត្តមានរបស់លោកត្រាំក្នុងព្រឹត្តិការណ៍នេះដែរ។
ត្រាំបានស្ងាត់មាត់និងបាត់មុខមួយរយៈនៅពេលលោកបន្តខូចចិត្តអំពីបរាជ័យក្នុងការបោះឆ្នោតហើយបានបដិសេធបំណងរបស់ពួកជំនួយការដែលចង់អោយលោកចេញមុខមាត់នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំង។
ដើម្បីរំលេចអំពីសុវត្ថិភាពនិងប្រសិទ្ធភាពវ៉ាក់សាំងនេះ លោកផេនស៍ ក្រៅពីចាក់វ៉ាក់សាំងបានទៅទស្សនាទីតាំងផលិតវ៉ាក់សាំងមួយនៅសប្តាហ៍នេះ។
ទាំងផេនស៍ និងភរិយា ដែលក៏បានចាក់វ៉ាក់សាំងផងដែរ មិនបានញាក់ឬមិចភ្នែកទេក្នុងពេលចាក់។
ផេនស៍បាននិយាយថា« ខ្ញុំអត់មានអារម្មណ៍ឈឺអីបន្តិច ល្អ។ ក្តីសង្ឃឹមកំពុងនៅលើផ្លូវហើយ។ប្រជាជនអាម៉េរិកអាចមានជំនឿថា យើងមានវ៉ាក់សាំងមួយ ឬប្រហែលជាពីរដែលមានសុវត្ថិភាព»។
ប្រធានសភាលោកស្រី ណាន់ស៊ី ផេឡូស៊ី និងប្រធានព្រឹទ្ធសភាសម្លេងភាគច្រើន លោកមីត ម៉ាក់ខុនណែល ទាំងពីរនាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកលោកនឹងចាក់វ៉ាក់សាំងនៅពីរបីថ្ងៃខាងមុខ នៅពេលប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ត្រូវរំពឹងថានឹងចាក់នៅសប្តាហ៍ក្រោយ៕
ផេនស៍ និងភរិយាចាក់វ៉ាក់សាំងកូវីដ១៩របស់Pfizer-BioNTechដើម្បីបញ្ជាក់អំពីសុវត្ថិភាពនៅចំពោះមុខសាធារណជនអាម៉េរិក