ដោយៈ សុផល / ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងផ្លាស់ប្តូរទីតាំង ទីស្តីការក្រសួង ពីទីតាំងដែលស្ថិតនៅ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទៅទីស្តីការក្រសួងថ្មី ដែលមានទីតាំង ស្ថិតនៅផ្លូវលេខ៥៩៨ (ផ្លូវឯកឧត្តម ជា សុផារ៉ា) ក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សាធារណជនទាំងអស់ ដែលមានបំណង មកទំនាក់ទំនង ការងារផ្សេងៗ សូមមេត្តាអញ្ជើញ មកកាន់ទីស្តី ការក្រសួងថ្មី ចាប់ពីថ្ងៃចន្ទ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ តទៅ។
សូមជម្រាបថាៈ អគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនថ្មីនេះ ត្រូវបានប្រារព្ធពិធីក្រុងពាលី បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ហើយបញ្ចប់ការសាងសង់ ជាស្ថាពរ នៅចុងឆ្នាំ២០២០ ខាងមុខនេះ៕/V
ក្រសួងសាធារណការ និងដឹកជញ្ជូន ប្តូរទៅទីតាំងថ្មី
ក្រសួងសាធារណការ និងដឹកជញ្ជូន ប្តូរទៅទីតាំងថ្មី
ក្រសួងសាធារណការ និងដឹកជញ្ជូន ប្តូរទៅទីតាំងថ្មី